Trending now

ក្រុម​ U22 ឥណ្ឌូនេស៊ី លើកពាន AFF U22 លើទឹកដីកម្ពុជា ក្រោយឈ្នះថៃ ២-១

00:54 | 14/05/2019

ពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 ដែលកម្ពុជាទទួលបានសិទ្ធិធ្វេីម្ចាស់ផ្ទះ បានបញ្ចប់ហើយ ដោយក្រុមជម្រើសជាតិ U22 ឥណ្ឌូនេស៊ី គឺជាអ្នកលើកពាន បន្ទាប់ពីយកឈ្នះក្រុម U22 ថៃ ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គពាក់ផ្ដាច់ព្រ័ត្រ លើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ៤៥នាទីដំបូង ពុំមានការរបូតគ្រាប់បាល់នោះទេ តែចូលតង់ទី២ ក្រុមការពារតំណែងជើងឯកថៃ ជាអ្នករកគ្រាប់បាល់បានមុន តែមិនទាន់បាន ១ពិន្ទុស្រួលបួលផង កីឡាកររបស់ឥណ្ឌូនេស៊ី បានវាយបកតាមស្មើ និងបន្ថែម ១គ្រាប់ទៀត ដោយកីឡាករពាក់អាវលេខ១០ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង បន្ទាប់ពីក្រុមដំរីសឹកថៃ ព្យាយាមវាយបកជាខ្លាំង នៅចុងម៉ោង តែមិនបានសម្រេច ។

សរុបមកក្រោយចប់ការប្រកួត ចំពោះលទ្ធផល គឺក្រុម U22 ឥណ្ឌូនេស៊ី បានលើកពាន ខណៈក្រុម U22 ថៃ បានត្រឹមជើងឯករង ហើយក្រុម U22 វៀតណាម ទទួលបានចំណាត់ថ្នាក់៣ និងក្រុមម្ចាស់ផ្ទះ U22 កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ៕

(ប្រភពព័ត៌មាន: FRESH NEWS)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម