Trending now

ក្រុមហ៊ុន Google ផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ Pixel ពីចិនទៅវៀតណាម

07:04 | 30/08/2019 (យោងតាម vietnamnet.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតម្លៃថោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីបម្រើដល់មហិច្ឆតាអភិវឌ្ឍន៍ផ្នែករឹងរបស់ខ្លួន ក្រុមហ៊ុន Google កំពុងមមាញឹកផ្លាស់ប្តូរទីតាំងផលិតស្មាតហ្វូនពីចិនទៅវៀតណាម។

ក្រុមហ៊ុន Google ផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ Pixel ពីចិនទៅវៀតណាម (រូបថត៖vietnamnet.vn)

យោងតាមសារព័ត៌មាន Nikkei Asian Review បានឲ្យដឹងថាក្រុមហ៊ុន Google បានចាប់ផ្តើមផ្លាស់ប្តូររោងចក្រផលិតទូរស័ព្ទ Nokia ចាស់ៗមួយចំនួននៅខេត្ត Bac Ninh ទៅជារោងចក្រផលិតទូរស័ព្ទ Pixel ចាប់តាំងពីរដូវក្តៅឆ្នាំនេះ។ ខេត្ត Bac Ninh ក៏ជាកន្លែងដែល Samsung កំពុងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ស្មាតហ្វូនរបស់ខ្លួនកាលពីមួយទសវត្សរ៍មុន។ ហេតុដូច្នេះហើយក្រុមហ៊ុន Google នឹងអាចទទួលបានធនធានពលករដែលមានបទពិសោធន៍ច្រើនទាំងនេះផងដែរ។

ការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាមបានបង្ហាញពីសម្ពាធដែល Google កំពុងប្រឈមមុខជាមួយនឹងការកើនឡើងនូវថ្លៃឈ្នួលរបស់ពលករនៅប្រទេសចិន រួមទាំងកំរិតពន្ធដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនផងដែរ។ ក្រុមហ៊ុន Google សង្ឃឹមថានឹងធានាបាននូវផលិតកម្មប្រកបដោយនិរន្តរភាពសម្រាប់ Pixel ស្មាតហ្វូន ដែលជួយឱ្យ Google ណែនាំពីគុណមុខងារដ៏ល្អបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ បច្ចុប្បន្នសហរដ្ឋអាមេរិកគឺជាទីផ្សារប្រើស្មាតហ្វូនធំបំផុតរបស់ Google ដែលស្រូបយក ៧០% នៃការលក់នាឆ្នាំ ២០១៨ របស់ក្រុមហ៊ុននេះ។

គួរជម្រាបថា តាមផែនការនាពេលបច្ចុប្បន្ន ក្រុមហ៊ុន Google នឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មទូរស័ព្ទ Pixel 3A មួយចំនួនពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមមុនដំណាច់ឆ្នាំនេះផងដែរ៕

(យោងតាម vietnamnet.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamnet.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ