Trending now

ក្រុមហ៊ុន Air Astana គ្រោង​ទិញ​យន្តហោះ Boeing 737 Max ចំនួន ៣០ គ្រឿង

19:35 | 20/11/2019

យន្តហោះ 737 MAX ដែល​កំពុង​ជួប​បញ្ហា​របស់​ក្រុមហ៊ុន Boeing កាលពី​ថ្ងៃ​អង្គារ​បាន​ទទួល​ការជំរុញ​មួយ​ផ្សេងទៀត ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Air Astana របស់​ប្រទេស​ កាហ្សាក់ស្ថាន​ បាន​ឲ្យ​ដឹងថា ខ្លួន​មាន​ផែនការ​ទិញ​យន្តហោះ​ដែល​ត្រូវបាន​ចត​ទុកចោល​នេះ​ចំនួន ៣០ ​គ្រឿង​។

យន្តហោះ 737 Max ចត​ទុកចោល​បន្ទាប់ពី​ជួប​ករណី​ធ្លាក់​យន្តហោះ ២ ​លើក​។ (រូបថត AFP)

ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អាមេរិក​មួយ​នេះ​បានប្រកាស​នៅក្នុង​ពិព័រណ៍​យន្តហោះ​ក្រុង​ឌូបៃ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​បាន​លក់​យន្តហោះ​ម៉ូដែល​នេះ​បាន​ចំនួន ១០ គ្រឿង​ ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ SunExpress របស់​ប្រទេស​តួកគី​នៅក្នុង​ការបញ្ជា​ទិញ​រឹងមាំ​មួយ​គិត​ចាប់ពី​យន្តហោះ​នេះ​ត្រូវបាន​ចត​ទុកចោល​បន្ទាប់ពី​មាន​ធ្លាក់​យន្តហោះ​ ២ លើក​ដែល​បាន​សម្លាប់​មនុស្ស ៣៤៦ នាក់​។

ក្រុមហ៊ុន​អាកាសចរណ៍ Air Astana បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​ខ្លួន​បាន​ចុះហត្ថលេខា​លើ «​លិខិត​បង្ហាញ​ឆន្ទៈ​» មួយ ដើម្បី​ទិញ​យន្តហោះ 737 MAX-8 ចំនួន ៣០ ​គ្រឿង ដោយ​ការបញ្ជាទិញ​នឹង​ត្រូវ​បានបញ្ចប់​នៅក្នុង​ពេលខាងមុខ​។

ក្រុមហ៊ុន Boeing បាន​ឲ្យ​ដឹងថា យន្តហោះ​នេះ​នឹង «​បម្រើ​ជា​ឆ្អឹងខ្នង​» របស់​ក្រុមហ៊ុន FlyArystan ដែល​បម្រើសេវា​ហោះហើរ​តម្លៃ​ទាប​របស់​ក្រុមហ៊ុន Air Astana​។

ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​គួរ​ឲ្យ​កត់សម្គាល់​ចុងក្រោយ​នេះ​សម្រាប់​យន្តហោះ​ដែលមាន​បញ្ហា​នេះ​បាន​កើត​មាន​នៅ​ខែ​មិថុនា​នៅពេល​ដែល​ក្រុមហ៊ុន Boeing ទទួលបាន​លិខិត​បង្ហាញ​ឆន្ទៈ​មួយ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន IAG ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ British Airways ដើម្បី​ទិញ​យន្តហោះ​ម៉ូដែល​នេះ​ចំនួន ២០០ ​គ្រឿង​។

ការចត​ចោល​របស់​យន្តហោះ 737 MAX បាន​កើតមាន​ឡើង​យូរ​ជាង​ការរំពឹងទុក​បឋម ខណៈ​ក្រុមហ៊ុន Boeing បាន​កែលម្អ​ប្រព័ន្ធ​នានា និង​ប្រឈម​នឹង​ការឆ្លើយ​សំណួរ​ពី​និយតករ និង​អ្នកនយោបាយ​ជុំវិញ​យន្តហោះ​នេះ​។

វិបត្តិ​នេះ​គឺជា​វិបត្តិ​មួយ​ក្នុងចំណោម​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ១០៣ ឆ្នាំ ​របស់​ក្រុមហ៊ុន Boeing ហើយ​បាន​បង្ក​ឲ្យ​ក្រុមហ៊ុន​នេះ​ខាតបង់​ប្រាក់​រាប់សិប​ពាន់​លាន​ដុល្លារ​ក្នុង​គ្រា​ដែល​មាន​ការស៊ើបអង្កេត​ជាច្រើន​ដោយ​អាជ្ញាធរ​អាមេរិក និង​បណ្តឹង​ពី​គ្រួសារ​របស់​ជនរងគ្រោះ​។

ក្រុមហ៊ុន​អាកាសចរណ៍ SunExpress បាន​ឲ្យ​ដឹងថា ការទិញ​យន្តហោះ​ចំនួន ១០ ​គ្រឿង​នេះ​ គឺជា​ការបន្ថែម​ទៅលើ​ការបញ្ជាទិញ​យន្តហោះ​ចំនួន ៣២ គ្រឿង​កន្លងមក​។

លោក Jens Bischof អគ្គនាយក​ក្រុមហ៊ុន SunExpress ថ្លែងថា​៖ «​យើង​មាន​ទំនុកចិត្ត​ពេញលេញ​ថា ក្រុមហ៊ុន Boeing នឹង​ចែកចាយ​ឲ្យ​យើង​នូវ​យន្តហោះ​ប្រកបដោយ​សុវត្ថិភាព ទុកចិត្ត និង​មាន​ប្រសិទ្ធភាព​»៕

(ប្រភពព័ត៌មាន: postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់