Trending now

ក្រុមប្រឹក្សាសន្តិសុខមានការព្រួយបារម្ភអំពីស្ថានភាពប្រយុទ្ធដែលកំពុងកើនឡើងនៅក្នុងលីប៊ី

10:33 | 06/05/2020 (បកប្រែរែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ៥ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមអនឡាញក្រោមប្រធានបទ “ស្ថានការណ៍នៅលីប៊ី" ។

ក្រុមប្រឹក្សាសន្តិសុខធ្វើកិច្ចប្រជុំតាមអនឡាញអំពីស្ថានភាពនៅលីប៊ី។ (ប្រភព៖ ប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ)

សម័យប្រជុំនេះមានការចូលរួមពីព្រះរាជអាជ្ញាអមតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងឯកអគ្គរដ្ឋទូត ប្រធានប្រតិភូលីប៊ីប្រចាំនៅអង្គការសហប្រជាជាតិ។

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៃការប្រយុទ្ធគ្នាដែលកំពុងកើនឡើង ក៏ដូចជាផលប៉ះពាល់អំពីមនុស្សធម៌និងសន្តិសុខនៅក្នុងលីប៊ីនាពេលថ្មីៗនេះ ជាពិសេសការវាយប្រហារទៅលើជនស៊ីវិលនិងកន្លែងជនស៊ីវិល ដែលក្នុងនេះ មានមូលដ្ឋានវេជ្ជសាស្ត្រផងដែរ នៅក្នុងបរិបទនៃការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 របស់លីប៊ី ។

បណ្តាប្រទេសនានាបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅលីប៊ី បញ្ឈប់ការប្រយុទ្ធ អនុវត្តតាមបទឈប់បាញ់មនុស្សធម៌ ធានាការចូលដំណើរការមនុស្សធម៌គ្រប់គ្រាន់ និងធ្វើការឆ្ពោះទៅរកដំណោះស្រាយនយោបាយចំពោះបញ្ហាលីប៊ី។

ប្រទេសខ្លះបានស្វាគមន៍របាយការណ៍របស់ព្រះរាជអាជ្ញាអម ICC ដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ១៩៧០ (២០១១) របស់ក្រុមប្រឹក្សាសន្តិសុខ ដោយអំពាវនាវដល់រដ្ឋាភិបាលលីប៊ីនិងភាគីពាក់ព័ន្ធឱ្យចាប់ខ្លួននិងប្រគល់បុគ្គលដែលចាត់ទុកថា មានអំពើឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមតាមសំណើរបស់ ICC។

ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូលីប៊ីបានសង្កត់ធ្ងន់ថា ការធានាយុត្តិធម៌គឺជាបញ្ហាអធិបតេយ្យភាពនិងសិទ្ធិអំណាចរបស់ជាតិ ដោយបញ្ជាក់ថា អាជ្ញាធរលីប៊ីមានសមត្ថភាពវិនិច្ឆ័យពេញលេញ ហើយរដ្ឋាភិបាលលីប៊ីប្តេជ្ញាអននវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ រួមទាំងសេចក្តីសម្រេចចិត្តលេខ ១៩៧០ ។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពប្រយុទ្ធដែលកំពុងកើនឡើងនៅលីប៊ី។ ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពច្បាប់មនុស្សធម៌អន្តរជាតិ បញ្ឈប់អំពើហឹង្សាប្រឆាំងនឹងជនស៊ីវិល កន្លែងជនស៊ីវិល និងធានាឱ្យមានមនុស្សធម៌ ក្នុងបរិបទនៃជំងឺរាតត្បាតសកល Covid-19 ។

ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមបានគាំទ្រដំណោះស្រាយនយោបាយ ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាពរបស់លីប៊ី និងត្រូវបានដឹកនាំនិងកាន់កាប់ដោយប្រជាជនលីប៊ី។ ព្រមជាមួយគ្នានេះ បានអំពាវនាវឱ្យភាគីនានានៅលីប៊ី គោរពបទឈប់បាញ់មនុស្សធម៌ និងវិលត្រឡប់មករកការចរចាឡើងវិញយ៉ាងឆាប់ៗ លើខាងផ្នែកនយោបាយ - យោធានិងសេដ្ឋកិច្ច ដោយផ្អែកលើសេចក្តីសម្រេចចិត្តលេខ ២៥១០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីសន្និសីទក្រុងប៊ែរឡាំងស្តីពីលីប៊ី។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានសង្កត់ធ្ងន់ថា ប្រទេសនេះមានការទទួលខុសត្រូវនាំមុខក្នុងការធានាឱ្យមានការគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ការទប់ស្កាត់និងផ្តន្ទាទោសឧក្រិដ្ឋជនឧក្រិដ្ឋកម្ម៕

(បកប្រែរែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែរែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន