Trending now

ក្បួនរថភ្លើងពាសដែកពិសេសរបស់កូរ៉េខាងជើងមកកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ២៤ ខែមេសា

21:18 | 23/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២៣ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ក្បួនរថភ្លើងពាសដែកពិសេសរបស់កូរ៉េខាងជើងបានមកដល់ទីក្រុង Vladivostok នៅថ្ងៃទី ២៤ ខែមេសា។

ក្បូនរថភ្លើងពាសដែករបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង (រូបថតៈ NKN)

យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រថភ្លើងពាសដែកពិសេសរបស់លោកប្រធានកូរ៉េខាងជើង Kim Jong-un បានចាកចេញពីក្រុងព្យុងយ៉ាងនៅថ្ងៃទី ២៣ ខែមេសាដើម្បីធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Vlapostok នៅភាគខាងកើតប្រទេសរុស្ស៊ី។

យោងតាមបណ្តាញ RT លោកប្រធានកូរ៉េខាងជើង Kim Jong-un នឹងធ្វើដំណើរទៅកាន់ Vlapostok នៅថ្ងៃទី ២៤ ខែមេសា បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់ ៧០០ គីឡូម៉ែត្រ លើរថភ្លើងដែលចំណាយពេលពី ១០ ទៅ ១៥ ម៉ោង។

សារព័ត៌មាន RT ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា លោក Kim Jong-un និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបគ្នា នៅឯទីក្រុង Vlapostok ស្ថិតនៅភាគខាងកើតបំផុតប្រទេសរុស្ស៊ី ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃទី២៣មេសានេះ ក៏បានទទួលស្គាល់ដែរ ពីដំណើរទស្សនកិច្ចនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំរវាងលោក Kim Jong-un និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងក្លាយជាជំនួបលើកដំបូងបំផុត រវាងមេដឹកនាំទាំងពីរក្នុងរយៈពេល០៨ឆ្នាំមកនេះ ពោលគឺគិតចាប់តាំងពីលោក Kim ឡើងកាន់អំណាចកាលពីឆ្នាំ២០១១ មក។

ម្យ៉ាងទៀតវាក៏ជាលើកទី៤ផងដែរ ដែលលោក Kim បានធ្វើទស្សនកិច្ចទៅក្រៅប្រទេស បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ២ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម កាលពីខែកុម្ភៈ កន្លងទៅ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់