Trending now

កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាននៅឆ្នាំ ២០២០ ប្រកបដោយគុណភាពខ្ពស់

11:08 | 19/11/2020 (តាម​ kh.qdnd.vn)

នាថ្ងៃទី ១៧ ខែវិច្ឆិកា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធាន ADSOM វៀតណាម។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានប្រធាន ADSOM នៃបណ្តាប្រទេស និងអគ្គលេខាធិការរងអាស៊ានលោក Hoang Anh Tuan ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធាន ADSOM វៀតណាម អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២០ រាល់កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានសុទ្ធតែត្រូវបានធ្វើឡើងប្រកបដោយគុណភាពខ្ពស់ ទោះបីបណ្តាប្រទេសមិនបានជួបគ្នាដោយផ្ទាល់ក៏ដោយ។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានបានរួមចំណែកយ៉ាងសកម្មក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជាពិសេស សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងកិច្ចប្រុំចង្អៀករដ្ឋមន្រ្តីក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាន (ADMM ចង្អៀត) នៅខែកុម្ភៈ ឆ្នាំ២០២០; ការហាត់សមតាមប្រព័ន្ធវីដេអូស្តីពីយន្តការដោះស្រាយស្ថានការណ៍នៃការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 រវាងកងកម្លាំងពេទ្យយោធានៃបណ្តាប្រទេសអាស៊ាន។ យោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា ដោយសារស្ថានភាពជំងឺរាតត្បាតនៅតែកើតឡើងយ៉ាងស្មុគស្មាញ ក៏ដូចជាទទួលបានការឯកភាពពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសជាដៃគូ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ វៀតណាមនឹងរៀបចំរាល់កិច្ចប្រជុំទាំងអស់ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើកទូលាយ (ADMM+) តាមប្រព័ន្ធវីដេអូ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានបង្ហាញជំនឿថា ទោះបីមិនបានជួបគ្នាដោយផ្ទាល់ក៏ដោយ ក៏ប្រទេសនានានៅតែបង្ហាញសាមគ្គីភាព ឯកភាព និងការទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការការពារជាតិក្នុងឆ្នាំ ២០២០ ដើម្បីកិច្ចសហប្រតិត្តិការការពារជាតិសម្រេចបានរាល់គោលដៅដែលបានដាក់ចេញ។

ប្រតិភូទាំងឡាយដែល​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​

នៅក្នុងជំនួបនេះដែរ ប្រតិភូនៃបណ្តាប្រទេស និងអគ្គលេខាធិការរងអាស៊ានលោក Hoang Anh Tuan បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារប្រទេសវៀតណាមក្នុងការរៀបចំកិច្ចប្រជុំ ADSOM តាមប្រព័ន្ធវីដេអូ ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងកើតឡើងយ៉ាងស្មុគស្មាញ។ អគ្គលេខាធិការរងអាស៊ាន លោក Hoang Anh Tuan បានវាយតម្លៃថានៅឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ អាស៊ានទទួលបានជោគជ័យជាច្រើន ទោះបីមានការលំបាកបណ្តាលមកពីការរីករាលដាលនៃជំងឺ​រាតត្បាត​ក៏ដោយ។ ក្នុងចំណោមជោគជ័យទាំងនេះមិនអាចរំលងចោលការចូលរួមចំណែកនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានក្រោមការដឹកនាំ​របស់​ក្រសួងការពារប្រទេសវៀតណាមក្នុងតួនាទីជាប្រធាន ADMM និង ADMM+។ អគ្គលេខាធិការរងអាស៊ានលោក Hoang Anh Tuan បានសង្កត់ធ្ងន់ថា លេខាធិការដ្ឋានអាស៊ានបន្តគាំទ្រ និងត្រៀមខ្លួនជាស្រេចជួយក្រសួងការពារប្រទេសវៀតណាមបំពេញភារកិច្ចដែលនៅសេសសល់ក្នុងនាមជាប្រធាន ADMM និង ADMM + នៅឆ្នាំ ២០២០ ។

ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះការចូលរួម និងការផ្តល់មតិយោបល់ពីប្រតិភូទាំងឡាយនៅក្នុងកិច្ចប្រជុំ ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការត្រៀមរៀបចំនាពេលកន្លងមករបស់ ADSOM WG ជាពិសេសលទ្ធផលនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ ADSOM WG នៅថ្ងៃទី ១៦ ខែវិច្ឆិកា។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ ADSOM លើកនេះគឺសម្រេចបានជោគជ័យដោយបានជ្រើសរើស និងពិភាក្សាលើខ្លឹមសារសំខាន់ៗដែលធានាផលប្រយោជន៍ល្អបំផុតសម្រាប់ប្រទេសអាស៊ានទាំង១០ ព្រមទាំងយកចិត្តទុកដល់ផលប្រយោជន៍នៃបណ្តាប្រទេសជាដៃគូដើម្បីដាក់ជូន ADMM-14 នាពេលខាងមុខពិចារណា និងសម្រេចចិត្ត៕

(តាម​ kh.qdnd.vn)

(តាម​ kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស