Trending now

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិនទំនងជាមិនអាចសម្រេចបាននៅចុងឆ្នាំ ២០១៩

07:34 | 22/11/2019 (ហេង វុធ្ធី)

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងអន្តរជាតិកាលពីថ្ងៃទី ២០ ខែវិច្ឆិកាបានផ្សាយព័ត៌មានថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងសហរដ្ឋអាមេរិកនិងចិនទំនងជាមិនអាចសម្រេចបាននៅចុងឆ្នាំនេះទេ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិនទំនងជាមិនអាចសម្រេចបាននៅចុងឆ្នាំ ២០១៩ (រូបថត៖ CNN)

កាសែត Wall Street Journal បានដកស្រង់ព័ត៌មានពីអតីតមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនអាចនឹងស្ថិតក្នុងភាពជាប់គាំង។ ភាពមិនប្រាកដជុំវិញកិច្ចចរចារពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន កំពុងតែកើនឡើង បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយ ស្តីពីការគាំទ្រដល់ក្រុមបាតុករនៅហុងកុង។ ប្រការនេះបានធ្វើឱ្យចិនចោទប្រកាន់អាមេរិកពីបទជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ។

នាថ្ងៃទី ១៩ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសថាលោកនឹងដំឡើងពន្ធខ្ពស់ថែមទៀតលើទំនិញនាំចូលពីចិនប្រសិនបើ ទីក្រុងប៉េកាំងមិនអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលលោកពេញចិត្តផងដែរ៕







(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់