Trending now

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន - ឥណ្ឌាលើកទី ៨៖ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន - ឥណ្ឌា

19:14 | 06/02/2021 (ប្រែសម្រូលដោយវិច្ឆិកា)

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រដល់ការ​ផ្សព្វផ្សាយទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា សំដៅស្តារ​វិស័យ​ទេសចរណ៍អាស៊ាន-ឥណ្ឌាឡើងវិញ។ ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៨ តាមរយៈប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងទេសចរណ៍​កម្ពុជា កាលពីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្ដម Prahlad Singh Patel រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា ជាសហ​ប្រធានដឹកនាំកិច្ចប្រជុំនេះ។ នេះបើយោងតាមក្រសួងទេសចរណ៍។

ភាគីវៀតណាមចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ចិន ជប៉ុន និងកូរ៉េខាងត្បូង អគ្គលេខាធិការអាស៊ាន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមធ្វើដំណើរកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជា សរុបប្រមាណ១៥០នាក់៕

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រដល់ការ​ផ្សព្វផ្សាយទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា សំដៅស្តារ​វិស័យ​ទេសចរណ៍អាស៊ាន-ឥណ្ឌាឡើងវិញ។ ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៨ តាមរយៈប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងទេសចរណ៍​កម្ពុជា កាលពីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្ដម Prahlad Singh Patel រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា ជាសហ​ប្រធានដឹកនាំកិច្ចប្រជុំនេះ។ នេះបើយោងតាមក្រសួងទេសចរណ៍។

លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាបានវាយតម្លៃ និងអនុម័តផងដែរលើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ឥណ្ឌា កន្លងមកព្រមទាំងបានអនុម័តផែនការ សកម្មភាពសហប្រតិបត្តិការ​ទេសចរណ៍អាស៊ាន-ឥណ្ឌា ២០២១-២០២១ ដែលផ្តោតការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យ​កាន់​តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ាន-ឥណ្ឌា ប្រកបដោយចីរភាព ការ​ទទួល​ខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទេសចរណ៍​ឥណ្ឌាបានគាំទ្រដល់សំណើរបស់កម្ពុជា រួមមាន បន្តគាំទ្រដល់កម្ពុជាក្នុងការបណ្តុះបណញដាលធនធានមនុស្ស ជាពិសេសអ្នកជំនាញ​ទេស​ចរណ៍លើជំនាញទេសចរណ៍ឌីជីថល បច្ចេកវិទ្យា និងនវានុវត្តន៍។ គាំទ្រដល់ការផ្សព្វផ្សាយ​ទេស​ចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា។ ជំរុញឱ្យមានការ​ហោះ​ហើរត្រង់មកម្ពុជាផងដែរ បន្ទាប់ពីវិបត្តិកូវីដ-១៩៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន»