Trending now

កិច្ចប្រជុំកំពូលអារ៉ាប់បានចេញសេចក្តីថ្លែងការណ៍រួម Tuinis

09:04 | 02/04/2019 (យោងតាម vovworld.vn)

នាថ្ងៃទី៣១ ខែមីនា ពីធីបញ្ចប់កិច្ចប្រជុំកំពូលអារ៉ាប់លើកទី៣០នៅទីក្រុង Tunis ប្រទេស Tunisia ថ្នាក់ដឹកនាំអារ៉ាប់បានចេញសេចក្តីថ្លែងការណ៍រួម។

ប្រធានាធិបតីទុយណេស៊ី Beji Caid Essebii (កណ្តាល) កំពុងជាអធិបតីកិច្ចប្រជុំកំពូលអារ៉ាប់លើកទី 30 (AL) នៅ Tunis ប្រទេសទុយនីស៊ីកាលពីថ្ងៃទី ៣១ ខែមីនា។ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំបានថ្កោលទោសលើការទទួលស្គាល់របស់អាមេរិក ចំពោះអធិបតេយ្យភាពរបស់អ៊ីស្រា អែលនៅតំបន់ខ្ពង់រាប Golan ដែលប្រទេសអ៊ីស្រាអែលបានកាន់កាប់ពីប្រទេសស៊ីរីក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានាឆ្នាំ ១៩៦៧។ សេចក្តីថ្លែងការណ៍នេះក៏បានសង្កត់ធ្ងន់ថា តំបន់ខ្ពង់រាប Golan គឺជាទឹកដីរបស់ស៊ីរី ហើយព្រមានដល់ប្រទេសណាមួយដែលគាំទ្រតាមអាមេរិកក្នុងការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាប Golan។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថាបណ្តាប្រទេសអារ៉ាប់ នឹងអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ចេញសេចក្តីសម្រេចចិត្តប្រឆាំងនឹងការទទួលស្គាល់របស់អាមេរិកចំពោះតំបន់ខ្ពង់រាប Golan ព្រមទាំងអះអាងតួនាទីដ៏សំខាន់របស់ បណ្តាប្រទេសអារ៉ាប់ ដើម្បីនាំប្រទេសស៊ីរីអាចរួចផុតពីវិបត្តិសេដ្ឋកិច្ចនាបច្ចុប្បន្ននេះ។ ទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន សេចក្តីថ្លែងការណ៍ក៏បានថ្កោលទោសស្តីអំពីការដែលអាមេរិកទទួលស្គាល់ទីក្រុង Jerusalem គឺជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល ហើយបដិសេធនូវរាល់សកម្មភាពឯកតោភាគីរបស់អ៊ីស្រាអែលសំដៅផ្លាស់ប្តូរតួនាទីខាង គតិយុត្តិរបស់ទីក្រុង Jerusalem ផងដែរ។ សេចក្តីថ្លែងការណ៍បានគួសបញ្ជាក់ថាការសំរេចបាននូវសន្តិសុខនិងស្ថិរភាពដោយផ្អែកលើការដោះស្រាយបញ្ហាប៉ាឡេស្ទីនប្រកបដោយយុត្តិធម៌និងទូលំទូលាយ ព្រមទាំងប្តេជ្ញាផ្តល់ជំនួយខាងហិរញ្ញវត្ថុជូនថវិកាប៉ាឡេស្ទីន ដើម្បីធានារក្សាគោលជំហរយ៉ាងរឹងមាំដល់ប្រជាជន ប៉ាឡេស្ទីន៕

(យោងតាម vovworld.vn)

(យោងតាម vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន