Trending now

កិច្ចប្រជុំកំពូលអន្តរជាតិ G20 បានបើកជាផ្លូវការនៅប្រទេសហ្សង់ទីន

20:54 | 01/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញលើពិភពលោក (G20) ត្រូវបានប្រារព្ធឡើងជាផ្លូវការ នាថ្ងៃទី៣០ខែវិច្ឆិកា នៅទីក្រុងប៊ុ Buenos Aires នៃប្រទេសអាហ្សង់ទីន ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស រួមទាំងតំណាងអង្គការអន្តរជាតិនិងតំបន់។

កិច្ចប្រជុំកំពូល G20 ត្រូវបានប្រារព្ធជាផ្លូវការនៅប្រទេសអាហ្សង់ទីន (រូបថតៈ Sky TG24)

កិច្ចប្រជុំកំពូលអន្តរជាតិនេះ ​បានប្រព្រឹត្តទៅក្រោម​វត្តមាន នៃបណ្តាថ្នាក់ដឹកនាំ​​ប្រទេស​​សេដ្ឋកិច្ចកំពូលៗចំនួន ២០ លើទូទាំងពិភព លោកដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង ឥណ្ឌា អ៊ីតាលី ប្រេស៊ីល កាណាដា កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី អេស្ប៉ាញ ម៉ិចស៊ីកូ តួកគី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង សិង្ហបុរី (តំណាងអាស៊ាន) អាហ្សង់ទីន និងសហភាពអឺរ៉ុប ​ព្រមទាំងអង្គការ​​ហិរញ្ញវត្ថុសកល​ធំៗ​មួយចំនួនទៀតផងដែរ។

ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំកំពូល G20 ថតរូបអនុស្សាវរីយ៍ (រូបថត: THX/TTXVN)

ដោយប្រធានបទ “បង្កើតភាពស្រុះចិត្តគំនិតដើម្បីការអភិវឌ្ឍប្រកបដោយយុត្តិធម៌និងនិរន្តរភាព” ប្រទេសម្ចាស់ផ្ទះអាហ្សង់ទីនសង្ឃឹម ថា នេះគឺជាឱកាសសម្រាប់ប្រទេសជាសមាជិកជួបពិភាក្សានិងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្តៅគគុកនៃពិភពលោក សំដៅ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយតុល្យភាពនិងចីរភាព។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំទាំង​មូលមានរយៈពេល​ពីរថ្ងៃ គឺពីគិតចាប់ថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ (ពេលវេលា​នៅអាមេរិក​ខាងត្បូង) ដោយបណ្តា​ថ្នាក់ដឹកនាំទាំង​អស់ នឹងធ្វើការ​ពិភាក្សាគ្នា​អំពីបញ្ហាសំខាន់ៗ​បំផុតនៃផ្នែក​ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច​របស់អន្តរជាតិ។ កិច្ចប្រជុំដ៏​​សំខាន់​នេះ គឺស្ថិតនៅក្នុងគោលដៅ​បង្កើនកិច្ចសហការ​ផ្នែកនយោបាយ រវាងបណ្តា​ប្រទេស​ទាំង ២០ ដើម្បីសម្រេច​ឲ្យបាននូវការអភិវឌ្ឍ​ហិរញ្ញវត្ថុ និងស្ថិរភាព​សេដ្ឋកិច្ចនៅក្នុង​ពិភពលោក ព្រមទាំងទប់ស្កាត់​ឲ្យបាននូវវិបត្តិផ្នែក​ហិរញ្ញវត្ថុសកល៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ