Trending now

World Cup 2018: លទ្ធផលថ្ងៃទី២៤មិថុនាឆ្នាំ២០១៨

05:43 | 25/06/2018

យុគសម័យ - ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ អង់គ្លេស បំបាក់ ប៉ាណាម៉ា យ៉ាងចាស់ដៃ ៦-១, ជប៉ុន និងសេណេហ្គាល់ ស្មើគ្នា (២-២) ខណៈ កូឡុំប៊ី ទាត់បញ្ចូលទី ប៉ូឡូញ ៣-០។

ទី១៖ អង់គ្លេស បំបាក់ ប៉ាណាម៉ា (៦-១)


ក្រុមបាល់ទាត់តោកំណាចអង់គ្លេស​ បានសាងភាពខ្លាំងជាថ្មីរបស់ខ្លួន ដោយបំបាក់ក្រុមឡើងមក World Cup លើកដំបូងពីតំបន់អាមេរិកខាងជើង​ ប៉ាណាម៉ា​ ៦-១​ នៅ World Cup 2018 ស្របពេលកីឡាករខ្សែប្រយុទ្ធ​ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង។

៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យអង់គ្លេសក្លាយជាក្រុមទី៧​ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ​ World Cup 2018 ដោយឈរនៅលេខ២​ ប្រចាំពូល​ G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។ ការធ្វើបានហែតទ្រីក​នេះ​ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស​ Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ​ នាំមុខ​ Cristiano Ronaldo របស់ព័រទុយហ្គាល់​ និង​ Romelu Lukaku របស់ប៊ែលហ្ស៊ិក​ រកបាន៤គ្រាប់ដូចគ្នា។

ទី២៖ ជប៉ុន ប៉ះជាមួយ សេណេហ្គាល់ (២-២)


ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក​ សេណេហ្គាល់​ និងក្រុមនៅអាស៊ី​ ជប៉ុន​ បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា​ បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា​ ២-២​ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ១ពិន្ទុបន្ថែមនេះដែរ​ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរបន្តឈរនៅកំពូលតារាងនៃពូល​ H ជាបណ្តោះអាសន្ន​ដោយមាន៤ពិន្ទុស្មើគ្នា​។

ទី៣៖ កូឡុំប៊ី ឈ្នះ ប៉ូឡូញ (៣-០)


ក្រុមបាល់ទាត់ជម្រើសជាតិមកពីតំបន់អាមេរិកឡាទីន​ កូឡុំប៊ី​ រកបាន​ ៣ពិន្ទុនៅព្រឹត្តិការណ៍​ FIFA World Cup 2018 ក្រោយបំបាក់ប៉ូឡូញ​ ៣-០ ក្រោយពីប្រកួតអស់រយៈពេល៩០ពេញ។ ៣ពិន្ទុដំបូង​ក្នុងចំណោម​ ២ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល​ H បានធ្វើឲ្យកូឡុំប៊ី​ មានសង្ឃឹមឡើងវិញក្នុងការប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយជប៉ុន​ និងសេណេហ្គាល់។

៣គ្រាប់របស់កូឡុំប៊ី​ កើតឡើងនៅនាទីទី៤០​ នាទីទី៧០​ និងនាទីទី៧៥​ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៤២៨៧៣​នាក់​ ក្នុងកីឡដ្ឋាន​ Kazan Arena ស្ថិតក្នុងទីក្រុង​ Kazan​ នៃប្រទេសរុស្ស៊ី។ ១ប្រកួតចុងក្រោយរបស់កូឡុំប៊ី បញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ H ត្រូវប៉ះ សេណេហ្គាល់​ ស្របពេលក្រុមហាលអាវ​ ប៉ូឡូញ​ ត្រូវជួបជប៉ុន៕

(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ