Trending now

World Cup 2018៖ បារាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះប៊ែលហ្ស៊ិក ១-០

07:51 | 11/07/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - ក្រុមបាល់ទាត់មាន់គកបារាំង បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់គូប្រជែងនៅអឺរ៉ុបដូចគ្នា ប៊ែលហ្ស៊ិក ដោយលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលទើបបញ្ចប់មុននេះបន្តិចនៅ FIFA World Cup 2018 ដែលមសនរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

១គ្រាប់តែតបញ្ចូលទីរបស់កីឡាករខ្សែការពារ ពាក់លេខ៥ Samuel Umtiti នៅនាទីទី៥១ ក្រោយទទួលបាល់លើកចេញពីជ្រុងរបស់មិត្តរួមក្រុម Antoine Griezmann គ្រប់គ្រាន់ល្មម ដើម្បីជួយអតីតម្ចាស់ជើងឯក World Cup 1998 បារាំងឡើងទៅវគ្គផ្តាច់ព្រ័ត្ររង់ចាំការប្រកួតរវាងអង់គ្លេស ប៉ះក្រូអាត ម៉ោង១យប់ស្អែក សម្រាប់ក្រុមឈ្នះ ដើម្បីប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន World Cup 2018 លើកទី២១ នៅថ្ងៃអាទិត្យ ទី១៥ ខែកក្កដាចុងសប្តាហ៍នេះ។

មុនវគ្គផ្តាច់ព្រ័ត្រមកដល់ ប៊ែលហ្ស៊ិក ក៏ត្រូវប្រកួតយកចំណាត់លេខ៣ រវាងក្រុមចាញ់ដូចគ្នាផងដែរ អង់គ្លេស ឬក៏ក្រូអាត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា មុន១ថ្ងៃនៃវគ្គផ្តាច់ព្រ័ត្រចាប់ផ្តើម។

ការបរាជ័យនេះដែរ នៅតែធ្វើអោយក្រុមបិសាចក្រហម ប៊ែលហ្ស៊ិក មិនដែលឈ្នះពានលំដាប់ពិភពលោក មានរយៈពេល៤ឆ្នាំម្តងនេះដដែល៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់