Trending now

WHO អំពាវនាវឱ្យបណ្ដាប្រទេសឱ្យមាន “ការប្រុងប្រយ័ត្នខ្ពស់” នៅពេលដែលប្រញាប់បន្ធូរការរឹតត្បិត COVID-19

09:02 | 13/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - អង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរសមិទ្ធផលនៃការបង្ការទប់ស្កាត់នឹង COVID-19 របស់បណ្ដាប្រទេស ប៉ុន្តែក៏បានអំពាវនាវឱ្យមាន “ការប្រុងប្រយ័ត្នខ្ពស់”នៅពេលដែលប្រញាប់បន្ធូរការរឹតត្បិតនិងការដាក់នៅដាច់ដោយឡែក។

WHO អំពាវនាវឱ្យបណ្ដាប្រទេសឱ្យមាន “ការប្រុងប្រយ័ត្នខ្ពស់” នៅពេលដែលប្រញាប់បន្ធូរការរឹតត្បិត COVID-19

បណ្តា​ប្រទេស​អឺរ៉ុប ក៏ដូចជា​ប្រទេស​មួយចំនួន បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស​ជា​បណ្តើរៗ​ហើយ​គិត​មក​ត្រឹម​ថ្ងៃទី ១១ ខែឧសភានេះ។ ការសម្រេច​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានភាព​ឆ្លង និង​ស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស បាន​ធ្លាក់ចុះ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភពលោក បាន​សរសើរ​ថា វា​គឺជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំងអស់ ដែលមាន​ដំណោះស្រាយ​ល្អ ក្នុងការ​កាត់បន្ថយ​អត្រា​ឆ្លង និង​ការពារ​អាយុជីវិត​ប្រជាជន​។

បុគ្គលិកសុខាភិបាលមាប់មគសាលាមួយនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងដើម្បីបង្ការទប់ស្កាត់នឹង COVID-19។

យ៉ាងណាក៏ដោយ បើទោះបី​ជាមាន​ករណី​ឆ្លង និង​ស្លាប់​ធ្លាក់ចុះ​ក៏ពិតមែន អង្គការ WHO នៅតែ​ជំរុញ​ឲ្យ​ប្រទេស​មួយចំនួន មានការ​ប្រុងប្រយ័ត្ន​ជាង​មុន​ផងដែរ ដើម្បី​បង្ការ​ការកើនឡើង​ករ​ណី​ឆ្លង​ជាថ្មី​។ បើតាម​លោក Michael Ryan នាយក​ប្រតិបត្តិ​WHO​ទទួលបន្ទុក​កម្មវិធី​អាសន្ន ក៏បាន​សាទរ​ការធ្លាក់ចុះ​នៃ​តួលេខ​អ្នក​ឆ្លង​ដែរ និង​បញ្ជាក់ថា ស្ថានភាព​ដ៏​ល្អ​នេះ គឺជា​សញ្ញា​នៃ​ក្តីសង្ឃឹម​។ យ៉ាងណាក៏ដោយ លោក Ryan ក៏បាន​ស្នើ​ប្រទេស​ទាំងអស់​ឲ្យ​មាន «​ការប្រុងប្រយ័ត្ន​ខ្ពស់​» ព្រោះ​វីរុស​មួយ​នេះ អាច​ឆ្លងទៅ​មនុស្ស​ជាច្រើន​ឡើងវិញ ក្នុងអំឡុងពេល​បើក​ប្រទេស និង​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​។

​បន្ថែម​ពីលើ​នេះ WHO ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ព​ន្លឿ​ន​ការឆ្លើយតប​ប្រឆាំង​កូ​រ៉ូ​ណាវី​រុស ការធានា​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ និង​ការព្យាយាម​ស្វែងរក​មនុស្ស​មួយចំនួន ដែលមាន​ការពាក់ព័ន្ធ​នឹង​អ្នកជំងឺ COVID-19​។ ចំណាត់ការ​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់​រលក​ឆ្លង​លើក​ទី​ពីរ នៃ COVID-19​។ ទោះជា​បែបនេះ​ក្តី អង្គការ​សុខភាព​ពិភពលោក ក៏បាន​ទទួលស្គាល់​ផងដែរ​ថា មាន​ប្រទេស​មួយចំនួន បាន​ចាត់វិធានការ​ពារ និង​ស្វែងរក COVID-19 ខណៈ​ប្រទេស​មួយចំនួន មិន​អនុវត្ត​វិធាន​ស្រាវជ្រាវ​ឡើយ​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា ពិភពលោក​មាន​ករណី COVID-19 សរុប​ចំនួន ៤,២៥​លាន​ករណី អ្នកស្លាប់​មាន​ចំនួន​ជិត ២៩​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ១,៥​លាន​នាក់​៕

(បកប្រែដោយសាមេត)

(បកប្រែដោយសាមេត)

Tags: COVID-19 WHO

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ