Trending now

NATO ត្រូវតែជ្រើសរើសរវាងតួកគី និងពួកភេរវករ, នេះជាសម្ដីប្រធានាធិបតីតួកគី

23:02 | 15/10/2019 (ប្រភព៖ Fresh News)

ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃចន្ទនេះ បាននិយាយថាបើសិនជាអង្គការ NATO មិនគាំទ្រតួកគីទេ នោះពួកគេត្រូវតែជ្រើសរើសថាចង់បន្តនៅជាមួយទីក្រុងអង់ការ៉ា ឬក៏នៅជាមួយ ពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

NATO ត្រូវតែជ្រើសរើសរវាងតួកគី និងពួកភេរវករ, នេះជាសម្ដីប្រធានាធិបតីតួកគី។ (ប្រភព៖ FN)

ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក លោកប្រធានាធិបតីតួកគី បានគូសបញ្ជាក់ដូច្នេះថា៖ «យើងក៏ជាសមាជិក អង្គការ NATO ដែរ ហើយធម្មនុញ្ញនៃប្លុកមួយនេះបានចែងយ៉ាងច្បាស់ថា ការវាយប្រហារលើសមាជិកណាមួយ គឺជាការវាយប្រហារលើ NATO ទាំងមូល...ដូច្នេះខណៈដែលយើងកំពុងស្ថិតនៅក្រោមការគំរាមកំហែងពី ពួកភេរវករ NATO គួរតែស្ថិតនៅជាមួយពួកយើង។ ប៉ុន្តែបើពួកគេមិនគាំទ្រយើង នោះពួកគេត្រូវតែជ្រើសរើស រវាងពួកយើង និងភេរវករ»

គួរបញ្ជាក់ថា បច្ចុប្បន្ន តួកគីកំពុងស្ថិតនៅក្រោមសម្ពាធ និងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់បណ្ដាប្រទេស លោកខាងលិច ដោយសារតែការធ្វើប្រតិបត្តិការយោធាវាយលុកចូលតំបន់ភាគខាងជើង ប្រទេសស៊ីរី ដើម្បីកម្ចាត់ ក្រុមសកម្មប្រយុទ្ធឃើដ ចេញពីតំបន់ព្រំដែនរវាងប្រទេសទាំង២ មុននឹងបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ ជនភៀសខ្លួនស៊ីរី រាប់លាននាក់៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ