Trending now

IMF សំដែងការព្រួយបារម្ភអំពីការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដោយសារ ជំងឺរាតត្បាត COVID-19

14:08 | 24/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៣ ខែកុម្ភៈ និធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថាជម្ងឺរាតត្បាត Covid- 19 អាចគំរាមកំហែងដល់សន្ទុះស្តារឡើងវិញ ដែលងាយរងប៉ះពាល់ជាស្រាប់របស់សេដ្ឋកិច្ចពិភពលោក។

IMF សំដែងការព្រួយបារម្ភអំពីការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដោយសារ ជំងឺរាតត្បាត COVID-19 (រូបថត៖ AFP)

នាថ្ងៃទី ២៣ ខែកុម្ភៈ ក្នុងសេចក្តីប្រកាសមួយនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងអគ្គទេសាភិបាលធនាគារនៃក្រុម G-20 ដែលប្រព្រឹត្តទៅនៅទីក្រុង Riyadl របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតនោះ អគ្គនាយិកា IMF លោកស្រី Kristalina Georgieva បានអះអាងថា ទោះបីជាកំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថានឹងមានកម្រិត ៣,៣% ក្នុងឆ្នាំនេះ ប៉ុន្តែការស្តារឡើងវិញនេះគឺមិនងាយស្រួលនោះឡើយ។ ហេតុដូច្នោះហើយ ជំងឺរាតត្បាត Covid- 19 បានរំខានដល់សកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិននិងអាចគំរាមកំហែងដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលលោកផងដែរ។

លោកស្រី Kristalina Georgieva បានជូនដំណឹងដល់ក្រុម G20 ថាសូម្បីតែនៅក្នុងករណីជំងឺរាតត្បាតនេះត្រូវបានស្ថិតក្រោមការគ្រប់គ្រងក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅចិននិងពិភពលោក ប្រាកដជានឹងរងផលប៉ះពាល់ពុំជាខានឡើយ។ ក្នុងបរិបទដូច្នេះ អគ្គនាយិកា IMF បានដាស់តឿនឱ្យបណ្តាប្រទេសក្នុង G20 ត្រូវសហការគ្នាដើម្បីគ្រប់គ្រងឲ្យបានល្អចំពោះការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់