Trending now

IMF ព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងមានសុទិដ្ឋិនិយមជាងមុននៅឆ្នាំ ២០២១

15:51 | 27/01/2021

លោកស្រី Gita Gopinath ប្រធានក្រុមសេដ្ឋវិទូរបស់ IMF ក៏បានព្យាករណ៍ថា GDP ពិភពលោកនឹងកើនឡើង ៤,២%។

លោកស្រី Gita Gopinath ប្រធានក្រុមសេដ្ឋវិទូរបស់ IMF (រូបថត៖ Getty Images)

កាលពីថ្ងៃទី ២៦ ខែមករា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញពីសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២១ ដោយព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៥,៥% នៅឆ្នាំនេះ ខ្ពស់ជាង ០,៣% បើប្រៀបធៀបនឹងការព្យាករណ៍កាលបីខែតុលា ឆ្នាំ ២០២០។ នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ស្ដីពីការផ្សព្វផ្សាយរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោកនោះ លោកស្រី Gita Gopinath ប្រធានក្រុមសេដ្ឋវិទូរបស់ IMF ក៏បានព្យាករណ៍ថា GDP ពិភពលោកនឹងកើនឡើង ៤,២%។ យោងតាមលោកស្រីថា ការដែល IMF បានកែសម្រួលកំណើនសេដ្ឋកិច្ចឆ្នាំ ២០២១ បាន ឆ្លុះបញ្ចាំងពីផលវិជ្ជមាននៃការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសមួយចំនួន ក្រៅពីការដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងជប៉ុនបានចេញផ្សាយគោលនយោបាយជួយឧបត្ថម្ភសេដ្ឋកិច្ច និងប្រជាជនកាលពីចុងឆ្នាំ ២០២០៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស