Trending now

Huawei គ្រោងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក

16:14 | 16/07/2019 (យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

ក្រុមហ៊ុន Huawei គ្រោងនឹងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅក្នុង សហរដ្ឋអាមេរិក ដោយសារតែ បញ្ហារកាំរកូសកើតមានឡើងជាច្រើនលើក នៅពេលដែល អាមេរិក បានដាក់ Huawei ចូលទៅក្នុងបញ្ជីខ្មៅ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Wall Street Journal កាលពីពេលថ្មីៗនេះ។

បច្ចេកវិទ្យា5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេសអាមេរិក

ការកាត់បន្ថយ​បុគ្គលិកនេះ នឹងប៉ះពាល់ដល់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ Huawei ដែលមាន​ឈ្មោះថា Future Wei Technologies ដែលមាន​ជំនាញ​ផ្នែក​ស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយបច្ចុប្បន្ន​មានបុគ្គលិក​បម្រើការ​ជាង ៨៥០នាក់។

យ៉ាងណាមិញ បុគ្គលិក​ជនជាតិ​ចិនរបស់ Huawei ដែល​បម្រើការ​នៅក្នុង​សហរដ្ឋ​អាមេរិក ត្រូវបាន​ផ្តល់ជម្រើស​ឲ្យត្រលប់​មកធ្វើការ​នៅក្នុងប្រទេស​ដើមកំណើត​វិញ ឬការបន្ត​ធ្វើការ​នៅទីនោះ។

បុគ្គលិកមួយ​ចំនួន​ ត្រូវបានគេ​ផ្តល់ដំណឹង​រួចទៅហើយ ពីការបញ្ចប់​ការងារ ខណៈដែល​ចំនួន​ពិតប្រាកដ នឹងត្រូវប្រកាស​នាពេល​ឆាប់ៗខាងមុខ។

ក្រោយពីនាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានដាក់​ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជី​ត្រួតពិនិត្យ​នោះ បុគ្គលិកក្រុមហ៊ុន Future Wei Technologies ត្រូវប្រឈមមុខ​នឹងការ​ហាមឃាត់ ក្នុង​ទំនាក់ទំនង​ជាមួយ សហការី​ដទៃទៀត ដែលមាន​ការិយាល័យ​ក្នុង​ប្រទេសចិន។

គួររម្លឹកបន្តិចថា ក្រោយកិច្ច​ពិភាក្សាគ្នា​ជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន នាឱកាស​កិច្ចប្រជុំ G20 លោក ដូណាល់ ត្រាំ ដែលជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក៏បាន​បង្ហើបថា លោក ត្រៀមខ្លួន​រួចជាស្រេច ក្នុងការបើក​ផ្លូវឲ្យ ក្រុមហ៊ុន​អាមេរិក លក់ផលិតផល​ឲ្យ ក្រុមហ៊ុន Huawei វិញ បើសិនជា មិនមានបញ្ហា​ណាមួយ ទាក់ទង​នឹងសន្តិសុខ​ជាតិ កើតឡើងនោះទេ។

យ៉ាងណាមិញ បើតាមសេចក្តី​សម្រេច​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក គឺមិនបាន​ដកក្រុមហ៊ុន Huawei ចេញពី បញ្ជីត្រួតពិនិត្យ​ទាំងស្រុងនោះទេ គឺនៅតែមាន​ការហាម​ឃាត់ចំពោះ ​ការបញ្ជាទិញ ពីក្រុមហ៊ុន​អាមេរិក​មួយចំនួនដដែល។

សូមបញ្ជាក់ថា នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានដាក់​ក្រុមហ៊ុន Huawei ទៅក្នុង បញ្ជីត្រួត​ពិនិត្យ កាលពីខែ​ឧសភា កន្លងទៅនេះ ដែលហាម​ឃាត់ ក្រុមហ៊ុនអាមេរិក មិនឲ្យនាំចេញ និង​លក់ផលិតផល​អេឡិច​ត្រូនិក ទៅឲ្យក្រុមហ៊ុន​ចិនឡើយ ក៏ប៉ុន្តែ​ក្រោយការ​ជួបពិភាក្សា​គ្នាជាថ្មី រវាងមេ​ដឹកនាំនៃ​ប្រទេស​អាមេរិក និងចិន នៅចុងខែ​មិថុនានេះ គឺលោក ដូណាល់ ត្រាំ យល់ព្រម​តាមសំណើរ​របស់លោក ស៊ី ជីនពីង អនុញ្ញាតឲ្យ ក្រុមហ៊ុន Huawei ទិញផលិតផល​របស់​អាមេរិក ដែលមិន​ប៉ះពាល់​សន្តិសុខជាតិ៕

(យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម