Trending now

Facebook កម្ចាត់គណនីក្លែងក្លាយប្រមាណ៥.៤ពាន់លាន និងប្រើប្រាស់ AI ខ្លាំងជាងមុន ដើម្បីបង្ក្រាបព័ត៌មានក្លែងក្លាយ

14:28 | 14/11/2019 (ប្រភព៖ Fresh News)

បណ្តាញទំនាក់ទំនងសង្គមធំបំផុតក្នុងលោក Facebook បានប្រកាសនៅថ្ងៃពុធ សប្តាហ៍នេះថា គណនីក្លែងក្លាយ (Fake Account) ប្រមាណ ៥.៤ពាន់លានគណនីហើយ ត្រូវបានកម្ចាត់ចោលគិតត្រឹមឆ្នាំ២០១៩ ខណៈក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកមួយនេះ កំពុងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលប្រសើរជាងមុន ដើម្បីតាមប្រមាញ់ព័ត៌មានមិនពិត និងគណនីក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

Facebook កម្ចាត់គណនីក្លែងក្លាយប្រមាណ៥.៤ពាន់លាន និងប្រើប្រាស់ AI ខ្លាំងជាងមុន ដើម្បីបង្ក្រាបព័ត៌មានក្លែងក្លាយ។

ដោយសារតែមានការកើនឡើង នៃការព្យាយាមបង្កើតគណនីក្លែងក្លាយជាច្រើននោះ Facebook បានអះអាងថា ខ្លួនបានបង្កើនកិច្ចការពារ និងធ្វើការបិទចោលនូវគណនីទាំងនោះភ្លាមៗ បន្ទាប់ពីទើបបង្កើតបានតែប៉ុន្មាននាទីប៉ុណ្ណោះ ដែលនេះគឺជាយុទ្ធនាការ និងជាការបង្កើនសមត្ថភាពបន្ថែម ដើម្បីតាមប្រមាញ់គណនីក្លែងក្លាយ។ សេចក្តីថ្លែងការណ៍មួយ ចេញដោយ Facebook បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបង្កើនសមត្ថភាព នៅក្នុងការបិទគណនីដែលត្រូវបានបង្កើតឡើងដោយក្លែងបន្លំ ឬគណនីមិនសមរម្យផ្សេងៗ...»

គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី ៣ នៃឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តាញសង្គម Facebook ជឿជាក់ថា មានគណនីក្លែងក្លាយយ៉ាងហោចណាស់ចំនួន ៥% កំពុងសម្ងំនៅក្នុងគណនីសរុបទាំងអស់ នៅទូទាំងពិភពលោករបស់ Facebook។ តួលេខចុងក្រោយពី Facebook បានឲ្យដឹងទៀតថា បច្ចុប្បន្នគណនីអ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ខ្លួនមានចំនួន ២.៤១ពាន់លាននាក់។ ការកម្ចាត់គណនីក្លែងក្លាយ និងព័ត៌មានមិនពិត គឺបាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ក្រោយពីក្រុមហ៊ុននេះទទួលរងសម្ពាធកាន់តែធ្ងន់ពីរដ្ឋាភិបាលអាមេរិក ឲ្យចាត់ការរឿងនេះ ខណៈការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ជិតហ្នឹងមកដល់ទៅហើយ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់