Trending now

David Beckham រងការផាកពិន័យ ៦ខែ ក្រោយនិយាយទូរស័ព្ទអំឡុងពេលបើកបរ

10:58 | 10/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - អតីតកីឡាករជនជាតិ អង់គ្លេសត្រូវតុលាការនៃប្រទេសនេះ ផាកពិន័យមិនឲ្យបើកបរក្នុងរយៈពេល ៦ ខែ ដោយសារនិយាយទូរស័ព្ទអំឡុងពេលបើកបរ។

David Beckham នៅខាងមុខតុលាការ (រូបថតៈ BBC)

យោងតាម BBC, Beckham បានសារភាពថាបានប្រើទូរស័ព្ទខណៈកំពុងបើកឡាន Bentley របស់ខ្លួននៅវិថី Great Portland នៅកណ្តាលទីក្រុងឡុងដ៍ កាលពីថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំមុន។ សកម្មភាពរបស់អតីតកីឡាកររូបនេះត្រូវមនុស្សមួយចំនួននិងប្រជាជនឃើញហើយបានរាយការណ៍ទៅប៉ូលីស។

លោក David Beckham ត្រូវបានគេពិន័យជាទឹកប្រាក់ចំនួន ៧៥០ផោន និងបង្គាប់ឲ្យបង់បន្ថែម ១០០ផោនទៀត ដើម្បីនៅក្រៅឃុំ និង ៧៥ផោនទៀតទៅលើ ពន្ធអាករក្នុងរយៈពេល ៧ថ្ងៃ។ បន្ថែមពីលើនេះលោក ក៏ត្រូវបានកាត់ ៦ពិន្ទុពីប័ណ្ណបើកបររបស់ខ្លួនបន្ថែមទៀត ខណៈដែលកាលពីពេលមុន លោកក៏ធ្លាប់ត្រូវបានគេកាត់ ៦ពិន្ទុ ដោយសារបើកបរហួសល្បឿនកំណត់ដែរ។

គួរបញ្ជាក់ផងដែរថា លោក David Beckham ក៏ធ្លាប់ល្មើសច្បាប់ចរាចរណ៍ម្តងមកហើយ កាលពីថ្ងៃទី២៣ ខែមករាឆ្នាំមុន ដោយសារតែបើកបរ លើសល្បឿនកំណត់។ លោកបានប្រើប្រាស់ល្បឿន៥៩mph ប៉ុន្តែក្នុងតំបន់អនុញ្ញាតឱ្យបើកត្រឹមតែល្បឿន ៤០mph ហើយកាលពីឆ្នាំ១៩៩៩ Beckham ធ្លាប់ត្រូវពិន័យមិនឲ្យបើកបររយៈ ៨ខែ ដោយសារល្មើសច្បាប់ចរាចរណ៍៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស