Trending now

CPTPP និង RCEP ជួយប្រមូលផ្ដុំខឿនសេដ្ឋកិច្ចអាស៊ី

16:03 | 30/06/2020 (សរុបដោយសាមេត)

យោងតាមការសិក្សាស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និង កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងជួយខឿនសេដ្ឋកិច្ចអាស៊ីជួយប្រមូលផ្ដុំខឿនសេដ្ឋកិច្ចតភ្ជាប់គ្នា។

CPTPP និង RCEP ជួយប្រមូលផ្ដុំខឿនសេដ្ឋកិច្ចអាស៊ី

តំបន់ពាណិជ្ជកម្មទាំងពីរដែលបានបង្កើតឡើងនៅក្នុងកិច្ចព្រមព្រៀងទាំងពីរនោះ កំពុងបង្កើតទំហំសេដ្ឋកិច្ចអាស៊ីបូព៌ាដែលមានលក្ខណៈប្រពៃណីជាងនមុន ហើយផ្ទុយពីក្របខ័ណ្ឌសន្តិសុខឥណ្ឌូ - ប៉ាស៊ីហ្វិកដែលបានបង្កើតនាពេលថ្មីៗនេះ។

យោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Peterson បានឲ្យដឹងថា កិច្ចព្រមព្រៀងដូចដែលបានពោលខាងលើនឹងជួយបង្កើនទំហំសេដ្ឋកិច្ចជាប្រចាំឆ្នាំរបស់បណ្ដាប្រទេសជាសមាជិក CPTPP ចំនួន ១៨៦ ពាន់លានដុល្លារអាមេរិក និងរបស់បណ្ដាប្រទេសជាសមាជិក RCEP ចំនួន ១៨៦ ពាន់លានដុល្លាអាមេរិកបន្ថែមក្នុងឆ្នាំ ២០៣០។ RCEP និង CPTPP នឹងជួយបំពេញបន្ថែមទឹកប្រាក់ចំនួន ៣០១ ពាន់លានដុល្លារអាមេរិកសម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំនៅលើពិភពលោកក្នុងឆ្នាំ ២០៣០។

ការស្រាវជ្រាវបានបង្ហាញថា តាមរយៈការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្មនៅអាស៊ីបូព៌ា កិច្ចព្រមព្រៀង RCEP នឹងពន្លឿនការបែងចែកសេដ្ឋកិច្ចអាស៊ីបូព៌ានិងអាមេរិក។

ទន្ទឹមនឹងនេះ RCEP រួមជាមួយ CPTPP នឹងគ្របដណ្តប់ការខាតបង់ភាគច្រើនរហូតដល់ទៅ ៣០១ ពាន់លានដុល្លារអាមេរិកក្នុងប្រាក់ចំណូលប្រចាំឆ្នាំនៅឆ្នាំ ២០៣០ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន លើកលែងតែការខាតបង់នៃមហាអំណាចទាំងពីរនេះ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

Tags: CPTPP RCEP

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ