Trending now

ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមŐry Csaba៖ “នៅពេលជួបការលំបាក អ្នកនឹងដឹងថាអ្នកណាជាមិត្តភក្តិពិតប្រាកដ”

11:45 | 16/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងឧកាសអបអរសាទរខួបលើកទី ៧០ នៃទិវាប្រពៃណី (១៧ វិច្ឆិកា ១៩៥០ ដល់ ១៧ វិច្ឆិកាឆ្នាំ ២០២០) របស់សម្ព័ន្ឌអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមបានចែករំលែកនូវការអបអរសាទរនិងការរំពឹងទុករបស់លោកអំពីសម្ព័ន្ធនាពេលខាងមុខ។

ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមŐry Csaba

ខ្ញុំសូមកោតសរសើរតួនាទីរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមក្នុងសកម្មភាពកិច្ចការបរទេសប្រជាជនវៀតណាម។ អង្គការជាសមាជិករបស់សម្ព័ន្ធគឺសមាគមមិត្តភាពវៀតណាម - ហុងគ្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងហុងគ្រី។ តាមពិត បញ្ហាអ្វីក៏ដោយដែលយើងត្រូវការការគាំទ្រ សមាគមតែងតែចាប់អារម្មណ៍និងមានឆន្ទៈចូលរួមជាមួយយើងដើម្បីដោះស្រាយបញ្ហានោះ។

ក្នុងសុភាសិតហុងគ្រីមានពាក្យថា “នៅពេលជួបការលំបាក អ្នកនឹងដឹងថាអ្នកណាជាមិត្តភក្តិពិតប្រាកដ”។ ខ្ញុំសូមថ្លែងអំណរគុណចំពោះសមាគមមិត្តភាពវៀតណាម - ហុងគ្រីនិងទីភ្នាក់ងារដទៃទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពោះការគាំទ្រម៉ាស៉ ឧបករណ៍វេជ្ជសាស្រ្តជាដើមសំរាប់ប្រជាជនហុងគ្រី។

គេអាចឃើញថា ក្នុងស្ថានភាពលំបាក អតីតនិស្សិតវៀតណាមនៅហុងគ្រីនិងមិត្តភក្តិដែលស្រឡាញ់ហុងគ្រីនៅតែចងចាំប្រជាជនហុងគ្រីដោយអារម្មណ៍ល្អ។ ស្ថានទូតបានផ្ទេរអំណោយដែលមានអត្ថន័យពីវៀតណាមមកប្រទេសនេះដល់ទីភ្នាក់ងារនិងអង្គការហុងគ្រីដែលត្រូវការជំនួយនេះ។

នៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៥ នៃសមាគមមិត្តភាពវៀតណាម - ហុងគ្រីដែលបានប្រារព្ធឡើងនៅក្នុងខែតុលា ខ្ញុំត្រូវបានដឹងថា ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានថ្លែងអំពីសកម្មភាពកិច្ចការបរទេសប្រជាជនរវាងប្រទេសទាំងពីរ។ ខ្ញុំពិតជារីករាយណាស់ដែលសុន្ទរកថានេះបានបង្ហាញថា យើងមានគំនិតស្រដៀងគ្នាអំពីវិធីបន្តអភិវឌ្ឍមិត្តភាពល្អរវាងប្រទេសទាំងពីរ។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាប្រពៃណីនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធិផលលេចធ្លោរបស់អ្នកក្នុងការបង្កើតនិងអភិវឌ្ឍន៍ចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនវៀតណាមនិងប្រទេសដទៃទៀតនៅ​លើ​ពិភពលោក។ នេះជាសមិទ្ធិផលគួរអោយកត់សំគាល់ ជួយប្រជាជននៃប្រទេសដទៃទៀតអោយយល់ដឹងនិងស្វែងយល់អំពីប្រជាជនវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស