Trending now

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France

20:15 | 16/07/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ១៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយលោកស្រី Valérie Pécresse ប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France ក្នុងឱកាសដែលលោកស្រីបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត ណាមនិងចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី ៣០ នៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងតំបន់ Ile-de-France។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយលោកស្រី Valerie Pécresse ប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France (រូបថត៖ VGP/Hai Minh)

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីបានសម្តែងការសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានឃើញថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-បារាំងកំពុងអភិវឌ្ឍន៍យ៉ាងល្អក្នុងគ្រប់វិស័យ ជាពិសេសភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ ក្នុងនោះមានដំណើរទស្សនកិច្ចនៅបារាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាខែមិនាឆ្នាំ ២០១៨ និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីបារាំងលោក Philippe Edouard នៅខែវិច្ឆិកាឆ្នាំ ២០១៨ផងដែរ។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីក៏បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងបារាំងជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៥ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំង ២ បានរួមចំណែក នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង កាន់តែស៊ីជម្រៅ និងស្របតាមផលប្រយោជន៍និងតម្រូវការនៃប្រទេសទាំងពីរផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តំបន់ Ile-de-France គឺជាតំបន់ដំបូងនៃប្រទេសបារាំងបានបង្កើតភាពជាដៃគូជាមួយទីក្រុងហាណូយ ដែលធ្វើជាគ្រឹះសម្រាប់កសាងទំនាក់ទំនងសហប្រតិបត្តិការរវាងតំបន់នានានៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងគោលបំណង ចង់ឲ្យលោកស្រី Valérie Pécresse មានសំលេងដើម្បីជំរុញល្បឿននៃការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងការពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុបដែលបានចុះហត្ថលេខានៅចុងខែមិថុនា ឆ្នាំ ២០១៩កន្លងទៅ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។

ជាការឆ្លើយតបវិញ លោកស្រី Valérie Pécresse បានសម្តែងនូវចំណាប់អារម្មណ៍ ដែលបានវិលត្រឡប់មកវៀតណាមក្រោយរយៈពេល ១០ ឆ្នាំមក ព្រមទាំងអះអាងថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងតំបន់ Ile-de-France គឺជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងតំបន់នានានៃប្រទេសទាំងពីរជាពុំខាន។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងហាណូយនិងចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី ៣០ នៃកិច្ចសហប្រតិ បត្តិការរវាងរដ្ឋធានីហាណូយនិងតំបន់ Ile-de-France នោះ គណៈប្រតិភូនៃតំបន់ Ile-de-France បានចូលរួមពិធីបើក សម្ពោធស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ដែលមានទីតាំងនៅបរិវេណស្ថានទូតបារាំង រួមទាំងចូលរួមពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងតំបន់ Ile-de-France ផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ