Trending now

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា

22:16 | 21/05/2019 (ប្រភព៖ vovworld.vn)

ទទួលតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parilla ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parilla

ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី ២០ខែ ឧសភា ជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parilla ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងឡើងវិញ អំពីចំណងសាម្គីភាព មិត្តភាពនិងការគាំទ្រមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះគុយបា។ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពលើវិធានការមួយចំនួន ដើម្បីបន្តបង្កើនទំនាក់ទំនងទ្វេភាគី ជាក់ស្តែងគឺបង្កើនការផ្កាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ក៏ដូចជារក្សាជាប្រចាំនិងលើកកម្ពស់យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធ ភាព។

ទន្ទឹមជាមួយគ្នានោះ រដ្ឋមន្ត្រីទាំងពីររូប បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើវិធានការដើម្បីជំរុញសកម្មភាពវិនិ យោគធ្វើអាជីវកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ ដោយបានឯកភាពបន្តគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់ សហគ្រាសនៃប្រទេសទាំងពីរ ជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមកផងដែរ។ ស្តីពីបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានអះអាងគាំទ្រគោលជំហរបស់គ្នា ក្នុងការដោះស្រាយជម្លោះអធិបតេយ្យភាពដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។

បន្ទាប់ពីជំនួបពិភាក្សា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parilla បានចុះហត្ថលេខាលើផែនការពិគ្រោះយោបល់នយោបាយដំណាក់កាល ២០២០-២០២២ រវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសគុយបា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរ ទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា Raul Castro Ruz, ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រី Miguel Diaz – Canel Bermudez និងប្រធានរដ្ឋសភា Esteban Lazo Hernandez ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន