Trending now

ឧទ្ទេសនាមគំនូរខ្មុកម្រ័ក្សណ៍វៀតណាមជាមួយមហាជនរុស្ស៊ីដែលស្រឡាញ់សិល្បៈ

16:58 | 25/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - “ពិព័រណ៍គំនូរខ្មុកម្រ័ក្សណ៍វៀតណាម” បានបើកនៅសារមន្ទីរប្រវត្តិសាស្ត្រសហសម័យរុស្ស៊ីនៅទីក្រុងម៉ូស្គូ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនិងព្រឹត្តិការណ៍ជាច្រើនក្នុងក្របខ័ណ្ឌ “ទិវាវប្បធម៌វៀតណាមនៅរុស្ស៊ីឆ្នាំ ២០១៩” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែឧសភា នៅសហព័ន្ធរុស្ស៊ី។

“ពិព័រណ៍គំនូរខ្មុកម្រ័ក្សណ៍វៀតណាម” បានបើកនៅសារមន្ទីរប្រវត្តិសាស្ត្រសហសម័យរុស្ស៊ីនៅទីក្រុងម៉ូស្គូ (រូបថតៈ TTXVN)

ដោយមានស្នាដៃចំនួន ៣០ ដែលត្រូវបានបង្ហាញនោះ ការតាំងពិព័រណ៍លើកនេះមានគោលបំណង ណែនាំដល់អ្នកស្រ ឡាញ់វិចិត្រសិល្បៈរុស្ស៊ីនិយាយដោយឡែក និងប្រជាជនរុស្ស៊ីនិយាយរួម អំពីតម្លៃសោភ័ណភាពពិសេសនៃគំនូរខ្មុកម្រ័ក្សណ៍ វៀតណាមក៏ដូចជាណែនាំដល់មហាជនរុស្ស៊ី ដែលស្រឡាញ់វិចិត្រសិល្បៈ រួមទាំងមិត្តភក្តិអន្តរជាតិ នូវទិដ្ឋភាពទូទៅនៃកំណាត់ផ្លូវអភិវឌ្ឍន៍របស់សិល្បៈខ្មុកម្រ័ក្សណ៍វៀតណាមពីប្រពៃណីទៅដល់សម័យទំនើប។

ថ្លែងក្នុងពិធីនេះ លោក Ma The Anh អនុប្រធាននាយកដ្ឋានវិចិត្រសិល្បៈ ថតរូបនិងតាំងពិព័រណ៍នៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានឱ្យដឹងថា ៖ “ខ្មុកម្រ័ក្សណ៍គឺជាវត្ថុជាតុវិចិត្រសិល្បៈដ៏វិសេសវិសាលរបស់វៀតណាម។ នេះគឺជាការច្នៃប្រឌិតនិងអភិវឌ្ឍន៍ពីបច្ចេកទេសគូរគំនូរសិប្បកម្មប្រពៃណីរបស់វៀតណាមទៅជាសិល្បៈគំនូរខ្មុកម្រ័ក្សណ៍វិញ។ ការទាក់ទាញនៃវត្ថុធាតុដើមដ៏វិសេវិសាលនិងការប្រើប្រាស់បានយូរ មានសម្រស់ដ៏ស្រស់ស្អាតដែលបានទាក់ទាញវិចិត្រករ វៀតណាមជាច្រើននាក់ ធ្វើការស្រាវជ្រាវនិងរុករកនូវលទ្ធភាពទាំងអស់នៃវត្ថុធាតុដើមបុរាណ ដើម្បីអនុវត្តសិល្បៈទស្សនីយភាពទំនើប ដែលរួមចំណែកដល់ភាពសម្បូរបែបនៃគំនូរខ្មុកម្រ័ក្សណ៍វៀតណាម”។

តាងនាមក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី អនុរដ្ឋមន្រ្តីលោក Pavel Stepanov បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យមួយនេះ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ អនុរដ្ឋមន្រ្តីរដ្ឋមន្រ្តី លោក Stepanov បានថ្លែងលិខិតស្វាគមន៍របស់រដ្ឋមន្រ្តីក្រសួងវប្បធម៌រុស្ស៊ី លោក Vladimir Medinski ក្នុងឱកាសនៃ “ទិវាវប្បធម៌វៀតណាមនៅរុស្ស៊ី” ដែលក្នុងនោះអះអាងថា កិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរគឺជាកត្តាដ៏មានសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងវៀតណាម ជួយឱ្យប្រជាជនទាំងពីរកាន់តែខិតមកជិតជាមួយគ្នាជាង។

នៅឯពិធីនេះ អ្នកទស្សនាកាន់តែចាប់អារម្មណ៍ខ្លាំង នៅពេលដែលភ្ញៀវទេសចរត្រូវបានមើលគំនូរផង និងរីករាយជាមួយកម្មវិធីសិល្បៈរបស់រុស្ស៊ីនិងវៀតណាម តាមរយៈឧបករណ៍ភ្លេងជនជាតិសម្តែងដោយក្រុមសិល្បៈជាតិវៀតណាមផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ