Trending now

អាស៊ានស្វាគមន៍ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង

22:58 | 22/06/2018 (យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១មិថុនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូងលើកទី ២២ ។ កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងដោយសហប្រធានគឺ អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានមន្ត្រីជាន់ខ្ពស់ (SOM) កម្ពុជា លោក កាន់ ផារិទ្ធនិងអនុរដ្ឋមន្ត្រីការបរទេស ប្រធាន SOM កូរ៉េខាងត្បូង លោក Yoon Soon-yu។

មន្ត្រីជាន់ខ្ពស់អាស៊ាន-កូរ៉េខាងត្បូងថតរូបអនុស្សាវរីយ៍ (រូបថតៈ HAT)

នេះជាកិច្ចប្រជុំប្រចាំឆ្នាំ រវាងមន្រីជាន់ខ្ពស់របស់អាស៊ាននិងកូរ៉េខាងត្បូងដោយផ្តោតលើគោលដៅវាយតម្លៃអំពីស្ថានភាព សហប្រតិបត្តិការទ្វេភាគី ទិសដៅជម្រុញទំនាក់ទំនងនាពេលខាងមុខ រួមទាំងផ្លាស់ប្តូរនូវបញ្ហាដែលតំបន់និងអន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់ពិសេស។

ក្នុងជំនួបនេះ ប្រទេសចូលរួមទាំងអស់ សុទ្ធតែអបអរសាទរចំពោះគោលនយោបាយទិសខាងត្បូងថ្មីរបស់កូរ៉ខាងត្បូង ស្តីពីការបង្កើនទំនាក់ទំនងជាមួយអាស៊ាន ដែលបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ប្រកាសនៅក្នុងសន្និសីទជាន់ខ្ពស់អាស៊ាន-កូរ៉េខាងត្បូងលើកទី១៩ ព្រមទាំងមានបំណង រួមជាមួយកូរ៉េខាងត្បូងអនុវត្តន៍ជាក់ស្តែងរាល់គោលដៅដែលបានចែងក្នុងគោលនយោបាយនេះ។

កូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា អាស៊ានជាដៃគូសំខាន់ជួរមុខរបស់កូរ៉េខាងត្បូងនៅភាគខាងត្បូងទាំងអំពីយុទ្ធសាស្ត្រក៏ដូចជាសេដ្ឋកិច្ច វប្បធម៌។

ភាគីទាំងពីបានឯកភាពជម្រុញខ្លាំងការអនុវត្តផែនការសកម្មភាពដំណាក់កាល២០១៦-២០២០ ដើម្បីឈានដល់ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូង ដោយផ្តោតទៅលើវិស័យទាក់ទងផ្ទាល់នឹងប្រជាជន។

កូរ៉េខាងត្បូងសម្តែងនូវការគាំទ្រចំពោះតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន សន្យារួមចំណែកសកម្មទៅក្នុងការជម្រុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ តាមរយៈយន្តការដឹកនាំដោយអាស៊ាន ដូចជា អាស៊ាន+3 វេទិកាតំបន់អាស៊ាន (ARF) សន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) ជាន់ខ្ពស់អាស៊ីបូព៌ា(EAS) ជាដើម។

ធ្វើការផ្លាស់ប្តូរមតិលើបណ្តាបញ្ហាសន្តិសុខតំបន់ កូរ៉េបានគាំទ្រចំពោះការវិវឌ្ឍន៍យ៉ាងសកម្មនាពេលថ្មីៗនេះលើឧបទ្វីបកូរ៉េ ជាពិសេសគឺទទួលបានលទ្ធផលមានអត្ថន័យប្រវត្តិសាស្ត្រនៃជំនួបអន្តរកូរ៉េនិងអាមេរិក-កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងអះអាងនូវទស្សនៈមុនក៏ដូចជាក្រោយគឺគាំទ្រការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី អត់ធ្មត់ មិនធ្វើឲ្យស្ថានភាពស្មុគ្រស្មាញឡើង ជាពិសេសគឺគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។

អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung នៅក្នុងកិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូងលើកទី២២ (រូបថតៈ baoquocte )

អញ្ជើញថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung បានអបអរសាទរចំពោះគោលនយោបាយទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូងនិងសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងជាដៃគូជិតស្និទ្ធនិងសំខាន់ជួរមុខរបស់អាស៊ាន។ លោក Nguyen Quoc Dung ក៏បានថ្លែងមតិអំពីរចនាសម្ព័ន្ធសហប្រតិបត្តិការក្នុងតំបន់ និងមានបំណងរួមចំណែកទៅក្នុងការជម្រុញសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង កសាងរចនាសម្ព័ន្ធតំបន់បើកទូលាយឈរលើច្បាប់របស់អាស៊ី-ប៉ាស៊ីហ្វិក៕

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស