Trending now

អាស៊ានបើកកិច្ចប្រជុំស្តីពីបញ្ហាប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់

07:56 | 28/06/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២៧ ខែមិថុនា នៅទីក្រុង Da Nang នៃប្រទេសវៀតណាម លេខាធិការដ្ឋានអាស៊ាននិងអគ្គនាយកដ្ឋានជលផល (នៃក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម) បានរួមសហការប្រារព្ធកិច្ចប្រជុំក្រុមការងារជលផលអាស៊ានលើកទី ២៧។

គណៈប្រតិភូបានចូលរួមកិច្ចប្រជុំក្រុមការងារជលផលអាស៊ានលើកទី ២៧ (រូបថត៖​ baochinhphu)

យោងតាមការប៉ាន់ប្រមាណថា តំបន់អាស៊ានរួមចំណែកប្រហែល ២៥% នៃផលិតកម្មជលផលសរុប ក្នុងនោះមាន ៤ ក្នុងចំណោម ១០ ប្រទេស គឺជាប្រទេសផលិតអាហារសមុទ្រធំជាងគេលើពិភពលោក រួមមានប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន ថៃនិងវៀតណាម។ វិស័យជលផលក៏ជាផ្នែកមួយក្នុងចំណោមវិស័យចំនួន ១២ ហើយនិងជាផ្នែកអាទិភាពនៃការធ្វើសមាហ រណកម្មរបស់អាស៊ាន ដោយបានផ្ដោតលើប្រធានបទសំខាន់ៗចំនួនបួន នោះគឺសុវត្ថិភាពអាហារ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្សនិងការចែករំលែកព័ត៌មានផងដែរ។

អាស៊ីអាគ្នេយ៍ជាតំបន់មានលក្ខខណ្ឌអំណោយផលសម្រាប់អភិវឌ្ឍន៍ទាំងវិស័យនេសាទនិងវារីវប្បកម្ម ដែលមានសក្តានុពល នាំមកនូវតម្លៃដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការធានាសន្តិសុខស្បៀង រួមទាំងសន្តិសុខសង្គមផងដែរ។ ។ យ៉ាងណាមិញ ជលផលភាគច្រើននៃបណ្តាប្រទេសជាសមាជិកអាស៊ាននៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ពីការផលិតខ្នាតតូចរហូតដល់សិប្បកម្មសម័យទំនើប ប្រកបដោយនិរន្តរភាព។

រូបថត៖ congthuong.vn

ក្នុងរយៈពេលកន្លងមក បណ្តាប្រទេសអាស៊ានមានគំនិតផ្តួចផ្តើមជាច្រើន ដើម្បីរួមគ្នាបង្កើតយន្តការសហប្រតិបត្តិការជលផលក្នុងតំបន់ប្រកបដោយនិរន្តភាព មានទំនួលខុសត្រូវនិងមានប្រសិទ្ធភាព។

មិនត្រឹមតែប៉ុណ្ណោះ ការអនុវត្ដគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃកិច្ចប្រជុំសម្ព័ន្ធភាពចិញ្ចឹមបង្គាអាស៊ាន (ASA Meeting), វេទិកាពិគ្រោះយោបល់អំពីជលផលអាស៊ាន (AFCF) និងកិច្ចប្រជុំរបស់ក្រុមការងារជលផលអាស៊ាន (ASWGFi) ដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជលផលក្នុងតំបន់។

ក្នុងព្រឹត្តិការណ៍ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Da Nang លើកនេះ តំណាងនៃបណ្តាប្រទេសអាស៊ាន បានបន្តផ្លាស់ប្តូរមតិលើបញ្ហាស្តីពីការប្រឆាំងនឹងសកម្មភាពនេសាទខុសច្បាប់ដែលមិនបានរាយការណ៍និងគ្មានការគ្រប់គ្រង ដែលហៅកាត់ថា IUU ដើម្បីអនុវត្តផែនការសកម្មភាពតំបន់ស្តីពីការប្រឆាំងនឹងការនេសាទ IUU រួមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការគ្រប់គ្រងការនេសាទ ការអភិវឌ្ឍន៍ធនធានទឹកដែលមាននិរន្តរភាព និងការត្រួតពិនិត្យប្រភពផលិតផលពីការនេសាទក៏ដូចជាវារីវប្បកម្ម។

លោក Phung Duc Tien អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ congthuong.vn)

នៅក្នុងកិច្ចប្រជុំ ASWGFi លើកទី ២៧ នេះ លោក Phung Duc Tien អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម បានអំពាវនាវឱ្យតំណាងផ្នែកជលផលអាស៊ានឲ្យព្យាយាមផ្លាស់ប្តូរនិងយល់ព្រមលើគម្រោងផែនការកម្មវិធីសកម្មភាពមួយចំនួនក្នុងសហគមន៍អាស៊ានសម្រាប់ដំណាក់កាល ២០១៩ - ២០២០ និងពិភាក្សាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់ ដើម្បីដាក់ចេញទិសដៅអភិវឌ្ឍក៏ដូចជាបង្កើតគោលនយោបាយអភិវឌ្ឍការនេសាទនៅក្នុងតំបន់ប្រកបដោយនិរន្តភាពនិងការទទួលខុសត្រូវ ជាពិសេសធានាសន្ដិសុខស្បៀងតែម្តង៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន