Trending now

អាស៊ានដើរតួនាទីដ៏សំខាន់ក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត

15:37 | 26/11/2020

សមុទ្រខាងកើត ដែលជាតំបន់សមុទ្រយុទ្ធសាស្ត្រនៅទ្វីបអាស៊ី កំពុងទាក់ ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសធំៗ កាន់តែតានតឹងឡើងៗ។ នាពេលកន្លងមក ប្រទេសជាប់ឆ្នេរសមុទ្រ ខាងកើត ជាច្រើន ជាក់ស្ដែងគឺសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្ដែងហើយស្រាយបំភ្លឺយ៉ាងក្បោះក្បាយនូវគោលជំហរគតិយុត្ត នៅសមុទ្រខាងកើត តាមរយៈកំណត់ទូតដាក់ជូនអង្គការសហប្រជាជាតិ ក៏ដូច ជាសេចក្ដីថ្លែងការណ៍ជាក់លាក់ផងដែរ។ ប្រការនេះបង្ហាញឲ្យឃើញថា ប្រទេសអាស៊ានទាំងឡាយសុទ្ធតែ គោរពតួនាទីនិងតម្លៃនៃច្បាប់អន្តរជាតិ ហើយអះអាងនូវតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung

សមុទ្រខាងកើតជាតំបន់ដែលប្រទេសជាច្រើនទាំងក្នុងនិងក្រៅតំបន់សុទ្ធតែមានផលប្រយោជន៍ ដូចគ្នា ដោយសារនេះជាតំបន់ដោយមាន អត្ថន័យទាំងខាងភូមិសាស្ត្រយុទ្ធសាស្ត្រ ភូមិសាស្ត្រសេដ្ឋកិច្ច និងសេរីភាព នាវាចរណ៍ទៀតផង ហើយប្រទេសណាក៏ចង់ឲ្យសេរីភាពនាវាចរណ៍ ការដោះដូរ ពាណិជ្ជកម្ម និងការធ្វើដំណើរ ត្រូវបានធានានៅក្នុងតំបន់សមុទ្រនេះដែរ។ ចំពោះអាស៊ានវិញ តំបន់នេះកាន់តែមានសារសំខាន់ជាងទៀត ដោយសារ ប្រទេសសមាជិកសឹងតែទាំងអស់ សុទ្ធតែជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងផល ប្រយោជន៍នានានៅសមុទ្រខាងកើត។

ឯកភាពខ្ពស់ក្នុងទស្សនៈ គោលជំហរ

នាពេលកន្លងមក បណ្ដាសកម្មភាពរបស់ចិនសំដៅបង្កើនការគ្រប់គ្រង នៅសមុទ្រខាងកើត បានបង្កឡើងប្រតិកម្មយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជាច្រើន ជាពិសេសគឺប្រទេសសមាជិកអាស៊ានតែម្តង។

ប្រទេសជាច្រើនបានដាក់កំណត់ទូតជូនអង្គការសហប្រជាជាតិដោយសម្ដែងនូវគោលជំហរគតិយុត្ត នៅសមុទ្រខាងកើត។ តាមបណ្ឌិត Pham Lan Dung នាយិកាស្ដីទីនៃវិទ្យាស្ថានការទូតវៀតណាមបានចាត់ទុកថា ប្រការ នេះបានសរឲ្យឃើញនូវឯកភាពខ្ពស់របស់អាស៊ានក្នុងការគោរពច្បាប់អន្តរ ជាតិក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត។ លោកស្រី Pham Lan Dung បានឲ្យដឹងថែមទៀតថា៖ “ការផ្ញើរកំណត់ទូតដោយមានខ្លឹមសារសម្បូរទៅដោយភាសានិងអត្ថ ន័យគតិយុត្តនោះ បានសរឲ្យឃើញថា បណ្ដាប្រទេសកាន់តែគោរពតួនាទី និងតម្លៃរបស់ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) តាមនោះអះអាងនូវលក្ខណៈទូទៅ និងឥតងាករេនៃ UNCLOS ដែលបានបង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់សកម្ម ភាពទាំងអស់នៅក្នុងលំហសមុទ្រនិងមហាសាគរ។ នេះគឺជាស្មារតីយក ច្បាប់ជាគោលដែលសហគមន៍អន្តរជាតិចង់បាន”

នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦និង៣៧ក្នុងឆ្នាំ២០២០ ថ្នាក់ ដឹកនាំអាស៊ានទាំងអស់បានមូលមតិជាឯកឆន្ទថា មូលដ្ឋានគតិយុត្តតែ មួយគត់និងឥតងាករេសម្រាប់ដោះស្រាយបញ្ហានៅសមុទ្រខាងកើតនោះគឺ UNCLOS ឆ្នាំ១៩៨២។ អង្គប្រជុំក៏បានឯកភាពលើការពន្លឿនដំណើរការចរចា និងចេញផ្សាយក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលជាឯកសារប្រតិបត្តិឥរិយាបថទាំងឡាយនៅសមុទ្ររវាងភាគីពាក់ព័ន្ធនានា ដើម្បីតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាពនិង វិបុលភាព។ សំខាន់ជាងទៀត អាស៊ានតែងតែសង្កត់ធ្ងន់ទៅលើមជ្ឈភាព របស់ខ្លួនក្នុងបរិបទដែលការប្រកួតប្រជែងរវាងមហាអំណាចពិភពលោកកាន់តែតានតឹងឡើងៗ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានចាត់ទុកថា៖ “អាស៊ានក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់បានកំណត់ថា យើងមិនជ្រើសរើសភាគីនោះទេ តែជ្រើសរើសផលប្រយោជន៍របស់អាស៊ានតែប៉ុណ្ណោះ។ ជាមួយនឹងទស្សនៈច្បាប់លាស់យ៉ាងដូច្នេះ អាស៊ានតែងតែមាន គោលជំហរដោយឡែករបស់ខ្លួនក្នុងបញ្ហាតំបន់និងអន្តរជាតិនានា រួមទាំង បញ្ហាសមុទ្រខាងកើត។ នេះគឺជាវិធីដើម្បីឲ្យអាស៊ានថែរក្សាមជ្ឈភាពរបស់ ខ្លួននៅក្នុងតំបន់”

អ្នកកាសែតជនជាតិ ឥណ្ឌាលោក Rudroneel Ghost។

អាស៊ានដើរតួនាទីដ៏សំខាន់

បញ្ហាសមុទ្រខាងកើតកំពុងក្លាយទៅជាមូលបទមួយក្នុងចំណោមមូល បទភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតលើពិភពលោក។ ក្នុងពេលជា មួយគ្នានោះ អាស៊ានកំពុងក្លាយទៅជាមជ្ឈភាពនៃកំណើនសកលផងដែរ។ ហេតុដូច្នេះ បញ្ហាសមុទ្រខាងកើតនេះ ប្រសិនបើពុំបានដោះស្រាយឲ្យ បានស្របទៅតាមច្បាប់អន្តរជាតិ និងសណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរ ជាតិនោះទេ វានឹងបង្កឡើងផលប៉ះពាល់អវិជ្ជមានទៅលើតំបន់ទាំងស្រុង។ ក្នុងបរិបទនោះ អាស៊ានត្រូវថែរក្សាយ៉ាងរឹងមាំនូវតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានានៅសមុទ្រខាងកើត។ អ្នកកាសែតជនជាតិ ឥណ្ឌាលោក Rudroneel Ghost បានចាត់ទុកថា៖ “តំបន់អាស៊ានមានតួនាទីខាងភូមិសាស្ត្រនយោបាយដ៏សែនសំខាន់។ តុល្យភាពអំណាចសកលកំពុងផ្ទេរពីខាងលិចទៅខាងកើត។ នោះគឺមូល ហេតុបកស្រាយថា ហេតុអ្វីបញ្ហាសន្តិសុខនយោបាយធំបំផុតនាបច្ចុប្បន្ន កំពុងស្ថិតនៅអាស៊ីបូព៌ា។ ហើយសំខាន់បំផុតនោះគឺ ត្រូវតែបង្កើតសណ្ដាប់ ធ្នាប់ដោយផ្អែកលើច្បាប់នៅតំបន់នេះ។ មនុស្សគ្រប់គ្នាត្រូវគោរពច្បាប់ អន្តរជាតិ ក៏ដូចជាគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃផងដែរ”

អាស៊ានបានអះអាងជាច្រើនលើកច្រើនសារនូវគោលជំហរដ៏ឥតងាករេស្ដីពីការយកច្បាប់ជាគោល បង្កើនកិច្ចសន្ទនា កសាងទំនុកចិត្ត រក្សាភាព អត់ធ្មត់ មិនធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ ដោះស្រាយជម្លោះ ភាព ខុសប្លែកដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិនិង UNCLOS ឆ្នាំ១៩៨២ ព្រមទាំងបន្តខិតខំប្រឹងប្រែងអនុវត្តយ៉ាងពេញលេញនិងម៉ឺងម៉ាត់នូវ DOC ហើយឆ្ពោះទៅការសម្រេច COC ផងដែរ។ អ្វីៗដែលអាស៊ានបាននិងកំពុង បង្ហាញនាពេលកន្លងមក បានគូសបញ្ជាក់ថា អាស៊ានកាន់តែរួមសាមគ្គីគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ពង្រីកកម្លាំងចម្រុះដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម នានា រួមទាំងបញ្ហាសមុទ្រខាងកើត៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់