Trending now

អាស៊ានឆ្នាំ ២០២០ បង្កើតកម្លាំងចលករថ្មីសម្រាប់អាស៊ានក្នុងដំណើរការខាងមុខ

11:38 | 16/11/2020

ក្នុងពិធីបិទនេះ វៀតណាមក៏បានផ្ទេរតួនាទីជាប្រធានអាស៊ាន ២០២១ ជាផ្លូវការទៅប្រ៊ុយណេដារូសាឡឹម។

ទិដ្ឋភាពនៃពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ

ក្រោយរយៈពេលជាង ៣ ថ្ងៃធ្វើការមក កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបិទបញ្ចប់នៅទីក្រុងហាណូយ តាមប្រព័ន្ធវីដេអូ។ លោកនាយករដ្ឋមន្រ្តីវៀត ណាម Nguyen Xuan Phuc បានអះអាងថា កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំប្រកបដោយជោគជ័យដ៏ធំធេង ដោយមានខ្លឹមសារជាច្រើនត្រូវបានអនុម័ត បង្កើតកម្លាំងចលករថ្មី សម្រាប់អាស៊ានក្នុងដំណើរការខាងមុខ។ ក្នុងពិធីបិទនេះ វៀតណាមក៏បានផ្ទេរតួនាទីជាប្រធានអាស៊ាន ២០២១ ជាផ្លូវការទៅប្រ៊ុយណេដារូសាឡឹម។

ថ្លែងនៅក្នុងពិធីបិទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានអះអាងថា កិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបិទបញ្ចប់ឆ្នាំប្រធានអាស៊ាន ២០២០ ដែលមានបញ្ហាប្រឈមជាច្រើន។ មេដឹកនាំអាស៊ានបានផ្លាស់ប្តូរវិធានការជាច្រើនដោយផ្តល់ទិសដៅល្អៗ ដល់សហគមន៍អាស៊ាន។

ក្នុងពិធីបិទនេះ វៀតណាមក៏បានផ្ទេរតួនាទីជាប្រធានអាស៊ាន ២០២១ ជាផ្លូវការទៅប្រ៊ុយណេដារូសាឡឹម

“ឆ្នាំ ២០២០ ពិតជាឆ្នាំដែលពោរពេញទៅដោយបញ្ហាប្រឈម ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ បន្ទាប់ពីរយៈពេលជាង ៥ ទសវត្សនៃការបង្កើតនិងអភិវឌ្ឍន៍មក អាស៊ាននៅតែបន្តបញ្ជាក់ពីភាពរឹងមាំនៃសាមគ្គីភាព សមត្ថភាពខ្លួនទីពឹងខ្លួន និងសមត្ថភាពសម្របខ្លួនដោយភាពបត់បែនទៅនឹងបញ្ហាប្រឈម។ យើងទាំងអស់គ្នាបានឯកភាពលើខ្លឹមសារសំខាន់ ៗជាច្រើន ដោយបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងអាស៊ានជាមួយដៃគូ អះអាងការប្តេជ្ញាចិត្តខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ផ្សារភ្ជាប់សេរីភាវូបនីយកម្មសេដ្ឋកិច្ច ចែករំលែកបញ្ហាក្នុងតំបន់និងអន្តរជាតិដែលកំពុងលេចឡើង”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

ក្នុងពិធីផ្ទេរតំណែងប្រធានអាស៊ានទៅប៊្រុយណេដារូសាឡឹម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្តែងក្តីជឿជាក់ថា ព្រុយណេក្នុងនាមជាប្រធានអាស៊ាន ២០២១ នឹងបន្តអភិវឌ្ឍនិងសមាគ្គីភាព។

រីឯខ្លួនវិញ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ដោយបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” បានបញ្ចប់ប្រកប ដោយជោគជ័យ។ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេបានមានព្រះបន្ទូលថា៖ “យើងសូមអបអរសាទរដល់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះជោគជ័យនៃឆ្នាំប្រធានក្នុងបរិបទដ៏លំបាកមួយ។ វៀតណាមបានដឹកនាំអាស៊ានក្នុងឆ្នាំ ២០២០ ដោយបំពេញការសន្យារបស់ខ្លួនដើម្បីក្លាយជាសហគមន៍ដែលមានភាពស្អិតរមួតនិងការឆ្លើយតប។ យើងខ្ញុំនឹងបន្តជោគជ័យរបស់វៀតណាមដើម្បីរួមគ្នា ពន្លឿនការស្តារសេដ្ឋកិច្ចក៏ដូចជា ដំណើរការកសាងសហគមន៍អាស៊ាន”

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន