Trending now

អាស៊ាន ២០២០៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អង្គការសហប្រជាជាតិ

10:15 | 23/10/2020

នាយប់ថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញដឹកនាំកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិដែលជាមជ្ឈមណ្ឌលនៃការសម្របសម្រួលសកម្មភាពរួមរបស់ប្រទេសទាំងអស់ និងផ្សារភ្ជាប់រាល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីធានាសន្តិភាពនិងជំរុញការអភិវឌ្ឍប្រកប ដោយចីរភាព។ លោកឧបនាយករដ្ឋមន្រ្តីក៏បានពិភាក្សាជាមួយអង្គការសហប្រជាជាតិអំពីគំនិតផ្តួចផ្តើមនានា ដូចជាការលើកកម្ពស់អំណាចនិងតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខ ការពង្រឹងកិច្ចសហប្រតិបត្តិការនៅអនុតំបន់និងការពង្រួញគម្លាតនៃការអភិវឌ្ឍន៍។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងជាថ្មីនូវគោលជំហរឥតងាករេរបស់អាស៊ាន ដែលបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាខែមិថុនាឆ្នាំ ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ នាខែកញ្ញាឆ្នាំ ២០២០។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីចៀសវាងសកម្មភាពនានាដែលបង្កើតភាពតានតឹង ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២); អនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ DOC និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍