Trending now

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សកិច្ចនៅឡាវ

23:13 | 22/06/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

នារសៀលថ្ងៃទី២២មិថុនា អនុប្រធានរដ្ឋវៀត ណាម លោកស្រី Dang Thi Ngoc Thinh រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានចាកចេញពីព្រលានយន្តហោះអន្តរជាតិ Luang Prabang វិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតឡាវ។

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួួយស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang (រូបថតៈ TTXVN)

មុននោះ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទស្សនាស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang និងជួបសំណេះសំណាលជាមួយកម្មាភិបាលនៅទីនេះ តំណាងអាណិកជន តំណាងសហគ្រាសនិងសិស្សានុសិស្សវៀតណាមនៅខេត្ត Luang Prabang និងតំបន់ខាងជើងប្រទេសឡាវ។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញប្រគល់អំណោយរបស់មូលនីធិកាំពារកុមារវៀតណាមជូនប្អូនសិស្សានុសិស្សមានដើមកំណើត វៀតណាមនៅខេត្ត Luang Prabang និងតំបន់ភាគខាងជើងឡាវផងដែរ។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu (រូបថតៈ VOV)

បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី២០មិថុនា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួមសម្តែងការគួរសមប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការសប្បាយរីករាយដោយបានឃើញការអភិវឌ្ឍយ៉ាងល្អប្រសើនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ ក្នុងនោះមានកិច្ចសហប្រតិបត្តិការកាន់ស្អិតរមួតរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះរាល់សកម្មភាពផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ក៏ដូចជាជំនាញរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាការរួមសហការប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពកិច្ចការបរទេសរដ្ឋសភា ជាពិសេសនៅក្នុងបណ្តាវេទិការសភាតំបន់និងអន្តរជាតិ ដូចជាសហភាពសភាអាស៊ាន (AIPA) សហភាពសភាពិភពលោក (IPU) ជាដើម។

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយមជ្ឈឹមសម្ព័ន្ធសមាគមនារីឡាវ (រូបថតៈ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចនៅឡាវ នាព្រឹកថ្ងៃទី ២១ ខែមិថុនា នៅរដ្ឋធានីវៀងច័ន្ទ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពឡាវ - វៀតណាមនិងជាប្រធានគណៈកម្មាធិការហិរញ្ញ វត្ថុថវិកានិងសវនកម្មឡាវ លោក Vilayvong Buddakham។

នៅក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដល់សមាគមមិត្តភាពវៀតណាម-ឡាវសហការជាមួយសមាគមមិត្តភាពឡាវ - វៀតណាមដើម្បីលើកកម្ពស់តួនាទី ដែលជាស្ពានតភ្ចាប់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការនិងជួបប្រាស្រ័យរវាង ប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី Dang Thi Ngoc Thinh មានបំណងថា ក្នុងរយៈពេលខាងមុខសមាគមមិត្តភាពនៃភាគីទាំងពីរនឹងបន្តសហការគ្នាថែមទៀត ក្នុងការឃោសនាអំពីចំណងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវដល់ ប្រជាជនគ្រប់ជានថ្នាក់ជាពិសេសយុវជនវ័យគក្មេងនៃប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែលនេះ នៅខេត្ត Luang Prabang លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាជាមួយលេខានិងជាអភិបាល ខេត្ត Luang Prabang លោក Khamkhan Chanthavisuc។ ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថាឈរលើស្មារតីជានិច្ចកាល គោរពនិងលៃទុកអាទិភាពបំផុតសំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម -ឡាវនោះបក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលអំពីយន្ដការ និងគោលនយោ បាយដើម្បីជំរុញទំនាក់ទំនងមិត្តភាពរវាងតំបន់នានានៃប្រទេសទាំងពីរក្នុងនោះមានខេត្តទីក្រុងវៀតណាមជាមួយនឹងខេត្ត Luang Prabang ផងដែរ។ រីឯខ្លួនវិញ លោក Khamkhan Chanthavisuc បានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្ត Luang Prabang ហើយ ថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ខេត្តក្រុងវៀតណាមចំពោះខេត្ត Luang Prabang ព្រមទាំងមានគោលបំណងចង់ឲ្យអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនង សហប្រតិបត្តិការជាមួយតំបន់មួយចំនួនរបស់វៀតណាម ជាពិសេសគឺលើវិស័យ ទេសចរណ៍ផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ