Trending now

អន្តរជាតិអបអរសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស

07:45 | 05/07/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ៤ ខែកក្កដា នៅទីក្រុងហ្សឺណែវ (ស្វីស) ក្នុងក្របខ័ណ្ឌនៃ កិច្ចប្រជុំលើកទី ៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅកិច្ចប្រជុំមួយដើម្បីអនុម័តលើរបាយការណ៍របស់វៀតណាម ដែលអនុលោមតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្ឋទី៣។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Le Hoai Trung ថតរូបជាមួយតំណាងអន្តរជាតិដែលចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ ក្រសួងការបរទេសផ្តល់)

ក្នុងកិច្ចជំនួបនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអះអាងជាថ្មីម្តងទៀត នូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម អំពីកិច្ចការពារនិងជំរុញសិទិ្ធមនុស្ស ដែលផ្តើមចេញពីប្រពៃណីប្រវត្តិសាស្ត្ររបស់វៀតណាម ក្នុងដំណើរការតស៊ូដើម្បីកសាងនិងថែរក្សាប្រទេសជាតិ។ គោលដៅរបស់បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកប្រជាជនជាកណ្តាលនៃគោលនយោបាយនិងសកម្មភាពទាំងអស់។

អនុរដ្ឋមន្ត្រីលោក Le Hoai Trung បានសង្កត់ធ្ងន់ថា អាទិភាពខ្ពស់បំផុតរបស់វៀតណាមគឺកសាងរដ្ឋនីតិរដ្ឋនិងកំណែទម្រង់ច្បាប់ ដូចដែលបានបង្ហាញនៅក្នុងសកម្មភាពជាច្រើននៃកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ ដែលត្រូវបានអ្នកបោះឆ្នោតទូទាំងប្រទេសនិងសាធារណមតិផ្តោតការយកចិត្តទុកដាក់ពិសេស ព្រមទាំងបានចេញផ្សាយនូវសេចក្តីសម្រេចចិត្តនិងសារាចរសំខាន់មួយចំនួន ទាក់ទងនឹងសិទ្ធិមនុស្សក្នុងឆ្នាំ ២០១៩។

អនុរដ្ឋមន្ត្រីលោក Le Hoai Trung បានជម្រាបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការដែលវៀតណាមទទួលយកនូវអនុសាសន៍ចំនួន ២៤១ ក្នុងចំណោមអនុសាសន៍សរុបចំនួន ២៩១ ដោយបណ្តាប្រទេសដាក់ចេញ ពោលគឺសម្រេចបានអត្រាជិត ៨៣%។ ទាំងនេះគឺជាខ្លឹមសារដ៏សំខាន់និងទូលំទូលាយនៃកិច្ចការពារសិទិ្ធមនុស្ស ជាពិសេសការលើកកម្ពស់ប្រព័ន្ធច្បាប់និងវិធានការដើម្បីធានាសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គមវប្បធម៌និងការពង្រឹងស្ថាប័នសិទ្ធិមនុស្ស រួមទាំងបញ្ហាថ្មីៗស្តីពីការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ បរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម