Trending now

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមទាក់ទងនឹងការជួញដូរមនុស្ស

16:08 | 16/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រធានតំណាងអង្គការZ IOM ប្រចាំនៅប្រទេសវៀតណាមបានទទួលស្គាល់និងកោតសរសើរចំពោះការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍនិងការអនុវត្តឯកសារគោលនយោបាយទាក់ទងនឹងការជួញដូរមនុស្សក្នុងរយៈពេលកន្លងមក។

ទិដ្ឋភាពនៃសិក្ខាសាលានេះ

នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការ យុទ្ធជននិងសង្គមកិច្ចសហការ ជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំសិក្ខាសាលាផ្តល់យោបល់លើសេចក្តីព្រាងក្រឹត្យរបស់រដ្ឋាភិបាលវៀតណាមស្តីពីច្បាប់ការពារនិងជួញដូរមនុស្ស។

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកស្រី Park Mi Hyung ប្រធានតំណាងអង្គការ IOM ប្រចាំនៅវៀតណាម បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តនិងការខិតខំរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍនិងអនុវត្តឯកសារអន្តរគោលនយោបាយដែលទាក់ទងនឹងការការពារនិងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកស្រីសង្ឃឹមថាសិក្ខាសាលានេះនឹងផ្តល់នូវធាតុចូលចុងក្រោយដើម្បីបញ្ចប់សេចក្តីព្រាងក្រឹត្យដើម្បីជំនួសក្រិត្យលេខ ០៩ / ២០១៣ /​NĐCP ផងដែរ។

ទិដ្ឋភាពនៃសិក្ខាសាលានេះ

ទន្ទឹមនឹងនេះដែរ ក្នុងសិក្ខាសាលានោះ លោក Kobayashi Ryutaro អនុប្រធានតំណាងអង្គការ JICA ប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថាជំនួយជនរងគ្រោះត្រូវការការសម្របសម្រួលពីនាយកដ្ឋាននានា ដើម្បីជួយជនរងគ្រោះតាមរបៀបសមរម្យបំផុត។ លោកក៏បានស្នើឱ្យប្រតិភូទាំងអស់យកចិត្តទុកដាក់លើមាត្រា ១៣ នៃសេចក្តីព្រាងក្រឹត្យដើម្បីជំនួសក្រិត្យលេខ ០៩ / ២០១៣ / ​NĐCP ទាក់ទងនឹងស្ថានភាពផ្លូវច្បាប់នៃបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីជួយទ្រទ្រង់ដល់ជនរងគ្រោះដោយការជួញដូរដោយមានគោលបំណងធ្វើពិពិធកម្មទម្រង់ជំនួយផ្សេងៗសម្រាប់ជនរងគ្រោះដោយការជួញដូរ និងផ្តល់នូវអត្ថប្រយោជន៍ល្អបំផុតសម្រាប់ជនរងគ្រោះត្រឡប់មកវិញនៃការជួញដូរផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ