Trending now

សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅឯបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០

16:15 | 13/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ ១២ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងហុងកុង (ចិន) បានរៀបចំយ៉ាងមហោឡារិតនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម-ឆ្នាំជូតទោស័ក ២០២០ ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក Nguyen Vu Tu

* យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងសេអ៊ូលបានឱ្យដឹងថា នៅក្នុងសុន្ទរកថាបើករបស់ខ្លួនឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក Nguyen Vu Tu បានសំដែងសេចក្តីរីករាយក្នុងការជូនដំណឹងដល់ប្រជាជនអំពីស្ថានភាពសេដ្ឋកិច្ចវិជ្ជមានរបស់ប្រទេសវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថាសហគ្រាសកូរ៉េខាងត្បូងមានការចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចវៀតណាម ដែលមានប្រមាណ ៣០% នៃតម្លៃនាំចេញសរុបរបស់វៀតណាម ហើយកូរ៉េខាងត្បូងនៅតែរក្សាចំណាត់ថ្នាក់លេខ១ក្នុងការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់វៀតណាម ព្រមទាំងក៏ជាអ្នកផ្តល់ជំនួយដើមទុនអភិវឌ្ឍន៍ផ្លូវការ (ODA) និងដៃគូពាណិជ្ជកម្មធំទី២របស់វៀតណាមផងដែរ។ យោងតាមឯកអគ្គរដ្ឋទូតអាចនិយាយបានថាសមិទ្ធិផលក្នុងទំនាក់ទំនងវៀតណាម - កូរ៉េទទួលបានបន្ទាប់ពីរយៈពេល ២៧ ឆ្នាំនៃការអភិវឌ្ឍទំនាក់ទំនងគឺធំធេងណាស់ហើយវិស័យនៅតែមានឱកាសសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។ នាពេលអនាគត។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថាសមាគមនិងអង្គការរបស់ប្រជាជនវៀតណាមនៅកូរ៉េនឹងខិតខំបន្ថែមទៀតជាមួយស្ថានទូតដើម្បីរួមចំណែកដល់គោលដៅរួមនៃការអភិវឌ្ឍមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូងដល់កម្រិតថ្មីមួយ។ ក្នុងឱកាសខួបលើកទី ២៨ នៃប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត។

នៅទីក្រុងសេអ៊ូល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tu មានបំណងចង់ឲ្យសមាគម និងអង្គការរបស់ជនវៀតណាមនៅ កូរ៉េខាងត្បូងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតជាមួយស្ថានទូត ដើម្បីរួមចំណែកដល់គោលដៅរួមនៃការអភិវឌ្ឍចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូងឡើងដល់កម្រិតថ្មី។នាបច្ចុប្បន្ន មានប្រជាជនវៀតណាមជាង ១៩០.០០០ នាក់កំពុងរស់នៅ ធ្វើការនិងសិក្សានៅកូរ៉េខាងត្បូង។ សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងកំពុងរីកចម្រើនដោយឥតឈប់ឈរហើយក្លាយទៅជាសហគមន៍ជនវៀតណាម ដែលមានសមិទ្ធិផលដ៏ល្អៗជាច្រើនដើម្បីរួមវិភាគទានដល់មាតុប្រទេសវៀតណាម។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quang

*នៅទីក្រុងហ្សាការតា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quang បានអះអាងថាទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី នឹងកាន់តែជឿនលឿនថែមទៀតនៅឆ្នាំ ២០២០ នៅពេលដែលប្រទេសទាំងពីរទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ វៀតណាមក៏ទទួលតួនាទីជាជាប្រធានអាស៊ាន ហើយប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦៥ នៃទិវាការបង្កើតទំនាក់ទំនងការទូតផងដែរ ។

កម្មាភិបាលនិងបុគ្គលិកទាំងមូលនៅស្ថានទូតវៀតណាមប្រចាំអាហ្សង់ទីន

* នៅអាហ្សង់ទីន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung មានបំណងចង់បងប្អូនអាណិនដើមកំណើតវៀតណាម នឹងបន្តរក្សាអត្តសញ្ញាណជាតិ ជិតស្និទ្ធថែមទៀតជាមួយស្រុកកំណើត ព្រមទាំងកសាងសហគមន៍វៀតណាមកាន់តែរឹងមាំនិងសាមគ្គីគ្នានៅអាហ្សង់ទីនដើម្បីក្លាយទៅជាស្ពានតភ្ជាប់ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងអាហ្សង់ទីនផងដែរ ។

*នាយប់ថ្ងៃទី ១២ ខែមករា នៅហុងកុង (ចិន) អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងបានរៀបចំពិធីបុណ្យតេត ឆ្នាំជូតទោស័ក ២០២០ សម្រាប់សហគមន៍ប្រជាជនដើមកំណើតវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅហុងកុង។ អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងលោក Tran Thanh Huan មានប្រសាសន៍ថាទំនាក់ទំនងវៀតណាម - ហុងកុងនាឆ្នាំ ២០១៩ បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ តុល្យភាពពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១១ ខែឆ្នាំ ២០១៩ សម្រេចបានទឹកប្រាក់ចំនួន ១៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៤,៣%។ ជាលើកដំបូងដែលវៀតណាមមានអតិរេកខាងនាំចេញទៅកាន់ហុងកុង បន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំនៃអតិរេកខាងនាំចូល។ នាឆ្នាំ ២០១៩ បានកត់សម្គាល់ថាការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់វិនិយោគិនហុងកុងនៅវៀតណាមដោយមានគម្រោងវិនិយោគថ្មីនិងទូលាយចំនួន ១.៧៣៥ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២៣,៤៤ ពាន់លានដុល្លារអាមេរិកដែលកើនឡើងមួយកាំ និងក្លាយជាតំបន់វិនិយោគធំជាងគេទី ៥ នៅវៀតណាម៕

រូបថត៖ baotintuc.vn

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់