Trending now

សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានប្រារព្ធយ៉ាងមហោឡារិក

15:39 | 20/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី១៤ បានបើកសម័យប្រជុំលើកទី ៧ នៅសាលប្រជុំ Dien Hong នៃទីក្រុងហាណូយ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិបើកសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថតៈ VGP/Nhat Bac)

អញ្ជើញថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ សម័យប្រជុំលើកទី ៧ ធ្វើឡើងនៅក្នុងបរិបទដែលស្ថានភាពក្នុងតំបន់និងពិភពលោក បន្តមានបម្រែបម្រួលយ៉ាងស្មុគស្មាញ; សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងមានសញ្ញានៃកំណើនយឺតហើយបង្កប់នូវបញ្ហាប្រឈមជាច្រើន។ ទន្ទឹមជាមួយគ្នានោះ ភាពមិនចុះសម្រុងគ្នាផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងចំណោមបណ្តាប្រទេសធំៗ ជាច្រើន បានជះឥទ្ធិពលដល់សេដ្ឋកិច្ចនៃប្រទេសមួយចំនួន ក្នុងនោះមានប្រទេសវៀតណាមតែម្តង។ យ៉ាងណាមិញ នៅក្នុងប្រទេស ការលំបាក សាកល្បង ជាពិសេសគឺស្ថានភាពគ្រោះមហន្តរាយធម្មជាតិនិងជំងឺរីករាលដាលកំពុងជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ថ្វីត្បិតតែដូច្នេះក៏ដោយ ដោយសារតែបន្តជំរុញកំណើនសេដ្ឋកិច្ចនៃឆ្នាំ ២០១៨ ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ បានបន្តសម្រេចបានលទ្ធផលវិជ្ជមាន។ កំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាស្ថេរភាព ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយភ្ជាប់ជាមួយរូបសណ្ឋានកំណើន ដែលមានការផ្លាស់ប្តូរជាច្រើន ហើយបរិយាកាសវិនិយោគ ធ្វើអាជីវកម្មត្រូវបានកែលំអពីជំហានៗ។

ទិដ្ឋភាពនៃពិធីបើកសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៤ (VGP/Nhat Bac)

វិស័យវប្បធម៌ សង្គម អប់រំ សុខាភិបាល សន្តិសុខសង្គម ក៏សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ វិស័យការពារនិងសន្តិសុខត្រូវបានរក្សា ទំនាក់ទំនងកិច្ចការបរទេសនិងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បន្តសម្រេចបានសមិទ្ធផលសំខាន់ៗ ដោយបញ្ជាក់ឋានៈរបស់វៀតណាមក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានបញ្ជាក់ថា ឆ្នាំ ២០១៩នេះ ជាឆ្នាំមានអត្ថន័យសំខាន់ ក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវគោលដៅនៃផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម រយៈពេល ៥ ឆ្នាំ (២០១៦ - ២០២០)។ ហេតុដូច្នេះ ភារកិច្ចត្រូវបានដាក់ចេញក៏ពិបាកមិនតិចឡើយ ដែលទាមទារឲ្យប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល រួមទាំងសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ លើកកម្ពស់ស្មារតីសាមគ្គី និងធ្វើជាគំរូក្នុងការអនុវត្តមុខងារ ភារកិច្ច ដោយប្រែពាក្យសម្តីទៅជាសកម្មភាព ប្រែការលំបាកសាកល្បង ទៅជាកាលានុវត្តន៍ភាពសម្រាប់ការអភិវឌ្ឍ ដើម្បីបំពេញល្អរាល់គោលដៅសេដ្ឋកិច្ច - សង្គមដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០១៩។

បន្ទាប់ពីសេចក្តីថ្លែងបើកសម័យប្រជុំរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានតាងនាមរដ្ឋាភិបាល បង្ហាញនូវរបាយការណ៍របស់រដ្ឋាភិបាល សំដៅវាយតម្លៃ បំពេញបន្ថែមលើលទ្ធផលអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋឆ្នាំ ២០១៨; ស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងថវិការរដ្ឋនាប៉ុន្មានខែដើមឆ្នាំ ២០១៩ ផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន