Trending now

សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការនិងវិនិយោគរបស់វៀតណាមនៅប្រទេសឡាវ

16:10 | 23/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២២ ខែវិច្ឆិ កានៅរដ្ឋធានីវៀងចន្ទន៍ សន្និសីទធុរកិច្ចវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគនិងអាជីវកម្មបានប្រព្រឹត្តទៅនៅប្រទេសឡាវឆ្នាំ ២០២០ ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវនិងសមាគមធុរកិច្ចវៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការនិងការវិនិយោគនៅប្រទេសឡាវដោយមានការចូលរួមពីសហគ្រាសវៀតណាមជាង ១០០ ដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសឡាវ។

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ Nguyen Ba Hung


អញ្ជើញជួបពិភាក្សាជាមួយប្រតិភូ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ Nguyen Ba Hung បានមានប្រសាសន៍ថា សន្និសីទនេះត្រូវបានធ្វើឡើងដើម្បីទទួលបាននូវមតិយោបល់និងអនុសាសន៍របស់ធុរកិច្ចវៀតណាមដើម្បីសហការវិនិយោគនិងធ្វើជំនួញនៅប្រទេសឡាវ ព្រមទាំងដាក់ស្នើសុំនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរពិចារណានិងដោះស្រាយបញ្ហានានា ដើម្បីជួយគាំទ្រដល់រអង្គភាពអាជីវកម្មផងដែរ។ ចែករំលែកជាមួយការលំបាកនានាដែលធុរកិច្ចវៀតណាមបានជួបប្រទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាពិសេសនៅឆ្នាំ ២០២០ ដោយមានការផ្ទុះជំងឺរាតត្បាត COVID-១៩ លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានសង្កត់ធ្ងន់ទៅលើបរិយាកាសនយោបាយនិងសង្គមមានស្ថេរភាព ព្រមទាំងរឹងចំណងមិត្តភាពដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ហើយបច្ចុប្បន្នឡាវគឺជាប្រទេសមានដើមទុនវិនិយោគបរទេសធំជាងគេសម្រាប់វៀតណាម។
ទន្ទឹមនឹងដំណើរការធ្វើសមាហរណកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសឡាវជាសមាជិកដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ប្រទេសឡាវនឹងអនុវត្តកំណែទម្រង់ជាច្រើននៃយន្តការគោលនយោបាយ ដើម្បីជួយសម្រួលសម្រាប់សហគ្រាសវិនិយោគបរទេស ក្នុងនោះរួមមានសហគ្រាសវៀតណាមផងដែរ។
ដោយឯកភាពជាមួយការចែករំលែករបស់ឯកអគ្គរដ្ឋទូត Nguyen Ba Hung មានបទអន្តរគមន៍និងនិងមតិយោបល់ចំនួន ១៤ របស់តំណាងសហគ្រាសនានាក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលឡាវចំពោះសហគ្រាសនិងអាជីវកម្មវៀតណាមនៅប្រទេសឡាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស