Trending now

សន្និសីទស្តីពីកិច្ចការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌វៀតណាមដើម្បីការអភិវឌ្ឍនិរន្តរភាព

23:09 | 27/07/2018

នាព្រឹកថ្ងៃទី២៧ខែកក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទ ស្តីពីកិច្ចការពារនិងពង្រីកនូវតម្លៃបេតិ កភណ្ឌ វប្បធម៌វៀតណាម ដើម្បីការអភិវឌ្ឍនិរន្តរភាព។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VGP/ Quang Hieu)

បន្ទាប់ពីបានផ្ទៀងស្តាប់នូវមតិនៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា នេះជាសន្និសីទដោយមាន៣បញ្ហាក្នុងមួយ រួមមានកិច្ចការពារបេតិកភណ្ឌ ពង្រីកនូវតម្លៃបេតិកភណ្ឌនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។ នាយករដ្ឋមន្ត្រី លោកក៏បានលើកច្បាស់ថា អភិរក្សនិងពង្រីកនូវតម្លៃបេតុកភណ្ឌជាភារកិច្ចរបស់ស្ថាប័ន មូលដ្ឋានគ្រប់ជាន់ថ្នាក់។ លោកអញ្ជើញមានប្រសាសន៍ថា៖ “បេតិកភណ្ឌជារតនៈវត្ថុដែលធម្មជាតិអំណោយផលឲ្យវៀតណាម។ បេតិកភណ្ឌក៏បានប្រមូលផ្តុំពីការធ្វើពលកម្មដែលពីជំនាន់ជីដូនជីតាបានបង្កើតឡើង។ យើងត្រូវជ្រួតជ្រាបនូវស្មារតីគឺ អ្វីៗក៏អាចកសាងបាន ផលិតបាន និពន្ធបាន ប៉ុន្តែមាន តែបេតិ កភណ្ឌគឺមិនអាចបង្កើតបានឡើយ។ តាមនោះយើងមិនបានបំផ្លាញ់ជាដាច់ខាតក្រោមមូលហេតុគ្រប់រូបភាព”។

នាយករដ្ឋមន្ត្រីបានស្នើឲ្យត្រូវមានការ “ខ្នៃប្រឌិត” និង “ស្វាហាប់” ដើម្បីបេតិកភណ្ឌមានតម្លៃក្នុងជីវភាពរស់នាសម័យកាល។ តាមនោះត្រូវអប់រំអំពីបេតិកភណ្ដ ដើម្បីបង្កើតគោលគំនិត ថែរក្សាមោទនៈភាពជាតិឬស្វែងរកវិធានការសមស្រប ដូចជាបច្ចុប្បន្នកម្មនូវគោលនយោបាយ ច្បាប់ វិមជ្ឈការ វិសហមជ្ឈការ រួមចំណែកទៅក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ