Trending now

សិក្ខាសាលានៅប្រទេសឥណ្ឌាក្នុងឱកាសរំលឹកខួប ៣ ឆ្នាំនៃការសចេញសាលក្រមស្តីពីបញ្ហាសមុទ្រខាងកើតរបស់ PCA

14:14 | 14/07/2019 (យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានវាយតម្លៃថាស្ថានភាពសមុទ្រខាងកើតនាបច្ចុប្បន្ននៅតែមានភាពស្មុគស្មាញយ៉ាងខ្លាំង និងពិបាកព្យាករណ៍ជាមុន ហើយក៏បន្តទាក់ទាញការយកចិត្តទុកដាក់ពីបណ្តាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងប្រទេសជាច្រើននៅលើពិភពលោកទៀតផង។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau ថ្លែងក្នុងងសិក្ឋាសាលា (រូបថត៖ vietnamplus.vn)

នាថ្ងៃទី ១២ ខែកក្កដា នៅមជ្ឈមណ្ឌលអន្តរជាតិឥណ្ឌា រដ្ឋធានី New Delhi សមាគមស្រាវជ្រាវមហាសមុទ្រឥណ្ឌា បានរៀបចំឡើងិសិក្ខាសាលាស្តីពីសមុទ្រខាងកើត ក្នុងឱកាសខួប ៣ ឆ្នាំដែលតុលាកាមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) បានចេញសាលក្រមស្តីពីការដែលហ្វីលីពីនដាក់ពាក្យបណ្តឹងទៅលើប្រទេសចិនទាក់ទងនឹងបញ្ហាវិវាទនៅសមុទ្រខាងកើត។ ថ្លែងក្នុងសិក្ខាសាលានេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sanh Chau បានវាយតំលៃថាស្ថានភាពនាបច្ចុប្បន្ននៅសមុទ្រខាងកើតនៅមានភាពស្មុគស្មាញយ៉ាងខ្លាំង ដោយមិនអាចព្យាករណ៍ទុកជាមុន និងបន្តទាក់ទាញការយកចិត្តទុកដាក់ពីបណ្តាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងទាក់ទាញការយកចិត្តទុកដាក់ពីបណ្ដាប្រទេសជាច្រើនផ្សេងៗនៅលើពិភពលោកទៀតផង។ លោក Pham Sanh Chau បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាគួរតែខិតខំប្រឹងប្រែងរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ដើម្បីធានាឱ្យមានសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ក៏ដូចជាសុវត្ថិភាពក្នុងការធ្វើសកម្មភាពពាណិជ្ជកម្មព្រមទាំងបង្កើនទំនុកចិត្តនិងជៀសវាងពីការធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញថែមទៀត។

នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះផងដែរ អ្នកប្រាជ្ញបានផ្តល់នូវការវាយតម្លៃមួយចំនួនអំពីលក្ខណៈភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ននៅក្នុងតំបន់។ ទន្ទឹមនឹងនេះគេក៏អំពាវនាវឱ្យភាគីនានាដោះស្រាយជម្លោះតាមសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងមិនប្រើឬគំរាមកំហែងដោយប្រើប្រាស់កម្លាំងហឹង្សាផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន