Trending now

សិក្ខាសាលា “ ៦០ ឆ្នាំនៃទំនាក់ទំនងរវាងវៀតណាម - គុយបា៖ សមិទ្ធិផលសារៈសំខាន់ប្រវត្តិសាស្ត្រនិងទស្សនវិស័យអភិវឌ្ឍន៍”

15:35 | 26/11/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅវិទ្យាស្ថាននយោបាយជាតិហូជីមិញបានប្រព្រឹត្តទៅសិក្ខាសាលា “ ៦០ ឆ្នាំនៃទំនាក់ទំនងរវាងវៀតណាមនិងគុយបា៖ សមិទ្ធិផលសារៈសំខាន់ប្រវត្តិសាស្ត្រនិងទស្សនវិស័យអភិវឌ្ឍន៍” ។ សកម្មភាពនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើនដែលប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយបា។

សិក្ខាសាលា “ ៦០ ឆ្នាំនៃទំនាក់ទំនងរវាងវៀតណាម - គុយបា៖ សមិទ្ធិផលសារៈសំខាន់ប្រវត្តិសាស្ត្រនិងទស្សនវិស័យអភិវឌ្ឍន៍”


ថ្លែងក្នុងសិក្ខាសាលានេះ លោកសាស្ត្រចារ្យរង បណ្ឌិត Duong Trung Y នាយកវិទ្យាស្ថាននយោបាយជាតិនៃទីក្រុងហូជីមិញ បានមានប្រសាសន៍ថាទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា ត្រូវបានពូនជ្រំ អភិរក្ស និងអភិវឌ្ឍន៍ពីជំនាន់មេដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសពីមេដឹកនាំដ៏ឆ្នើមទាំងពីរគឺហូជីមិញនិងហ្វីដកាស្ត្រូ (Fidel Castro)។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបាត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។ ទំនាក់ទំនងនយោបាយត្រូវបានផ្សារភ្ជាប់និងទុកចិត្តគ្នាកាន់តែខ្លាំងឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាទៀងទាត់និងធ្វើទស្សនកិច្ចទៅវិញទៅមក។

ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសវៀតណាមលោកស្រី Lianys Torres Rivera បានមានប្រសាសន៍ថាលោកស្រីមានកិត្តិយសណាស់ដែលបានមានវត្តមាននៅវិទ្យាស្ថានដែលមានឈ្មោះថាហូជីមីញដែលបានរួមគ្នាជាមួយអគ្គមេបញ្ជាការ Fidel Castro បានកសាងទំនាក់ទំនង ចំណងមិត្តភាពពិសេសរវាងវៀតណាម - គុយបា។ គួរបញ្ជាក់ថាប្រទេសវៀតណាមនិងគុយបាមានទំនាក់ទំនងពិសេសដោយផ្អែកលើការជឿទុកចិត្តគ្នារក្សាការផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំក្នុងដំណើរការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចនិងសង្គមនិងដំណើរការបន្ត និងជាប្រភពឯកសារយោងសម្រាប់ការកសាងសង្គមនិយមយោងទៅតាមចរិតលក្ខណៈរបស់ប្រទេសនីមួយៗ។

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ