Trending now

វៀតណាមអះអាងថា អាស៊ានគាំទ្រចំពោះការមិនរីកសាយភាយនិងរំសាយអាវុធប្រល័យលោក

09:26 | 11/10/2020

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអ.ស.បបានតាងនាមសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ ក្នុងនោះបានសង្កត់ធ្ងន់ទៅលើការ ព្រួយបារម្ភរបស់អាស៊ានចំពោះវត្តមាននៃអាវុធនុយក្លេអ៊ែរក៏ដូចជាផល វិបាកនៃការប្រើប្រាស់ប្រភេទអាវុធនេះផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy។ (រូបថត៖ TTXVN)

នាថ្ងៃទី៩ តុលា គណៈកម្មាធិការរំសាយសព្វាវុធនិងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការលេខ១) នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំជាប្រចាំដោយមានការចូលរួមរបស់លោក ប្រធានមហាសន្និបាតអ.ស.ប Volkan Bozkir និងលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងនិងបេសកជនជាន់ខ្ពស់របស់លោកអគ្គលេខា ធិការអ.ស.បទទួលបន្ទុកការរំសាយសព្វាវុធ ព្រមទាំងតំណាងប្រទេស សមាជិកអ.ស.បផ្សេងៗទៀត។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអ.ស.បបានតាងនាមសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ ក្នុងនោះបានសង្កត់ធ្ងន់ទៅលើការ ព្រួយបារម្ភរបស់អាស៊ានចំពោះវត្តមាននៃអាវុធនុយក្លេអ៊ែរក៏ដូចជាផល វិបាកនៃការប្រើប្រាស់ប្រភេទអាវុធនេះផងដែរ។ អាស៊ានចាត់ទុកថា ការ លុបបំបាត់ចោលអាវុធនុយ ក្លេអ៊ែរទាំងស្រុងគឺជាដំណោះស្រាយតែមួយគត់ ហើយគាំទ្រចំពោះការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។ អាស៊ានអំពាវនាវឲ្យប្រទេសនានាបន្តចុះហត្ថលេខានិងអនុម័តលើ សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ (CTBT) និងសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ដើម្បីឲ្យសន្ធិសញ្ញាទាំងពីរនេះឆាប់បាន ចូលជាធរមាន។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការបន្តកិច្ចសន្ទនា កិច្ចចរចា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧប ទ្វីបកូរ៉េ ព្រមទាំងអះអាងនូវការសន្យារបស់អាស៊ានស្ដីពីតំបន់អាស៊ីអាគ្នេយ៍ មួយគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ