Trending now

វៀតណាមសហការជាមួយប្រទេសដទៃទៀត ដើម្បីលើកកម្ពស់សកម្មភាពសហប្រតិបត្តិការសិទ្ធិមនុស្សរបស់ AICHR នៅក្នុងតំបន់

14:31 | 27/11/2020 (បកប្រែដោយ ហេង វុធ្ធី)

កិច្ចប្រជុំកំពូលពិសេសតាមប្រព័ន្ធអនឡាញលើកទី ២ របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ឆ្នាំ២០២០ គឺជាកិច្ចប្រជុំផ្លូវការចុងក្រោយក្នុងឱកាសធ្វើជាប្រធាន AICHR ឆ្នាំ២០២០ របស់វៀតណាមដោយផ្តោតលើការពិនិត្យឡើងវិញនូវស្ថានភាពនៃកិច្ចសហប្រតិបត្តិការនិងពិនិត្យមើលខ្លឹមសារដែលត្រូវអនុវត្តនៅឆ្នាំ ២០២០ ទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២១ និងត្រៀមរៀបចំសម្រាប់ការប្រជុំរវាង AICHR និងដៃគូនានា។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thai Yen Huong (នៅកណ្តាល)

យុគសម័យ - ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០២០ កិច្ចប្រជុំកំពូលពិសេសតាមប្រព័ន្ធអនឡាញលើកទី ២ របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ឆ្នាំ២០២០ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីតំណាងពី AICHR នៃបណ្តាប្រទេសសមាជិកអាស៊ាននិងលេខាធិការដ្ឋានអាស៊ាន។ នេះគឺជាកិច្ចប្រជុំផ្លូវការចុងក្រោយក្នុងឱកាសធ្វើជាប្រធាន AICHR ឆ្នាំ២០២០ របស់វៀតណាមដោយផ្តោតលើការពិនិត្យឡើងវិញនូវស្ថានភាពនៃកិច្ចសហប្រតិបត្តិការនិងពិនិត្យមើលខ្លឹមសារដែលត្រូវអនុវត្តនៅឆ្នាំ ២០២០ ទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២១ និងត្រៀមរៀបចំសម្រាប់ការប្រជុំរវាង AICHR និងដៃគូនានា។

ក្នុងនាមជា ប្រធាន AICHR ឆ្នាំ ២០២០ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thai Yen Huong បានសង្កត់ធ្ងន់ពីសារសំខាន់នៃការអនុវត្តរបៀបវារៈ និងសកម្មភាពសហប្រតិបត្តិការលើការជំរុញនិងការពារសិទ្ធិមនុស្សនៅក្នុងអាស៊ាន ព្រមទាំងអបអរសាទរចំពោះបណ្តាប្រទេសនានាបានគាំទ្រ កិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការធ្វើសេចក្តីព្រាងនិងអនុម័តខ្លឹមសារនៃផែនការការងាររបស់ AICHR ឆ្នាំ ២០២១-២០២៥ , កម្មវិធីអាទិភាពរបស់ AICHR ឆ្នាំ២០២១ និងឯកសារ ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់ AICHR ។

វៀតណាមបានអះអាងថាក្នុងតួនាទីជាប្រធាន AICHR ជាពិសេសនិងជាប្រធានអាស៊ាន ២០២០ ជាទូទៅនឹងបន្តសម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីពង្រឹងនូវការរួបរួមគ្នានិងសម្របខ្លួនយ៉ាងសកម្មទៅនឹងផលប៉ះពាល់ស្មុគស្មាញនិងពហុវិស័យនៃជំងឺរាតត្បាតព្រមទាំងពន្លឿនការអនុវត្តសកម្មភាពសហប្រតិបត្តិការសិទ្ធិមនុស្សរបស់ AICHR នៅក្នុងតំបន់រួមចំណែកដល់ការខិតខំរួមគ្នារបស់សហគមន៍អាស៊ានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់