Trending now

វៀតណាមរួមវិភាគទានយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សាសន្តិសុខ

15:36 | 26/11/2020

ក្នុងបរិបទនោះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានសាទរកិច្ច ខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងគោលដៅថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយអះអាងនូវការជឿទុកចិត្តរបស់ ប្រទេសជាសមាជិកអ.ស.បទាំងឡាយទៅលើតួនាទីសម្របសម្រួលរបស់ អ.ស.បក្នុងការដោះស្រាយបញ្ហាសកលនានា។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VGP)

នាថ្ងៃទី២៥ វិច្ឆិកា វៀតណាម រួមជាមួយន័រវេសនិងអាហ្វ្រិកខាងត្បូង បានធ្វើជាសហប្រធានកិច្ចប្រជុំរវាងប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងកាន់តំណែងចំនួន១០ (E10) ជាមួយប្រទេសទើបតែបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ ចំនួន៥ (I5)។ កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់និងតាមរយៈប្រព័ន្ធ វីដេអូរបស់តំណាងបណ្ដាប្រទេស។

ថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូពីទីក្រុងហាណូយ ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន អះអាងថា ឆ្នាំ២០២០ជាឆ្នាំពោរពេញទៅដោយការលំបាកចំពោះសហ គមន៍អន្តរជាតិ។ ជម្ងឺរាតត្បាត Covid-19 បានបង្កឡើងវិបត្តិទាំងខាងសុខា ភិបាល សង្គម និងសេដ្ឋកិច្ច ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរបស់អង្គការ សហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខផងដែរ។

ក្នុងបរិបទនោះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានសាទរកិច្ច ខិតខំប្រឹងប្រែងរួមរបស់សហ គមន៍អន្តរជាតិក្នុងគោលដៅថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយអះអាងនូវការជឿទុកចិត្តរបស់ ប្រទេសជាសមាជិកអ.ស.បទាំងឡាយទៅលើតួនាទីសម្របសម្រួលរបស់ អ.ស.បក្នុងការដោះស្រាយបញ្ហាសកលនានា។

ឆ្លៀតឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើ ការសន្យានិងអាទិភាពរបស់វៀតណាមក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខ ដូចជាការជំរុញពហុភាគីនិយមនិងដំណោះស្រាយពហុ ភាគីក្នុងការដោះស្រាយជម្លោះ បង្កើនការគោរពធម្មនុញ្ញអ.ស.បនិងច្បាប់ អន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការរវាងអ.ស.បជាមួយអង្គការតំបន់ អនុ តំបន់ បង្ការទប់ស្កាត់ជម្លោះ ការពារជនស៊ីវិល ជាពិសេសគឺក្រុមមនុស្សងាយរង គ្រោះនិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងជម្លោះប្រដាប់អាវុធ និង ការស្ដារឡើងវិញក្រោយជម្លោះ រួមទាំងការដោះស្រាយផលវិបាកដោយ សារគ្រាប់បែកមីនផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ