Trending now

វៀតណាមព្យាយាមស្ថិតក្នុងចំណោមប្រទេសកសិកម្មដែលមានការអភិវឌ្ឍខ្លាំងបំផុតទាំង ១៥ នៅលើពិភពលោក

15:15 | 05/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបតែចេញសេចក្តីណែនាំលេខ 25/CT-TTg ស្តីពីភារកិច្ចនិងដំណោះស្រាយមួយចំនួនសម្រាប់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល រុក្ខផល និងជលផល ហើយយន្តូបនីកម្មនៃការផលិតកម្មកសិកម្ម។

ការនាំចេញនៃវិស័យកសិកម្មបានកើនឡើងជិត ៤៩% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០

សេចក្តីណែនាំបានតំរូវអោយដល់ឆ្នាំ ២០៣០ កសិកម្មវៀតណាម ព្យាយាមស្ថិតក្នុងចំណោមប្រទេសកសិកម្មដែលមានការអភិវឌ្ឍខ្លាំងបំផុតទាំង ១៥ នៅលើពិភពលោក ដែលក្នុងនោះឧស្សាហកម្មកែច្នៃកសិផល រុក្ខផល និងជលផលបានស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍខ្លាំងបំផុតទាំង ១០ នៅលើពិភពលោក និងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃដ៏ស៊ីជម្រៅនិង logistic នៃពាណិជ្ជកម្មកសិកម្មសកល។

នាយករដ្ឋមន្រ្តីរដ្ឋភិបាលបានចាត់ឱ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបង្កើតគម្រោងជាបន្ទាន់ដើម្បីអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលចំនួន ៣ ដើម្បីព្យាយាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ លើពិភពលោកស្តីពីបន្លែ មើម ផ្លែ ជលផល; ឈើនិងផលិតផលធ្វើពីឈើ ដាក់ជូននាយករដ្ឋមន្រ្តីក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០; ធ្វើជាអធិបតីនិងសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធក្នុងការដឹកនាំ ត្រួតពិនិត្យនិងជម្រុញដល់មូលដ្ឋាននានាដើម្បីពន្លឿនការអនុវត្តគម្រោងកែច្នៃកសិផងសំខាន់ៗមួយចំនួន; ជម្រុញសមត្ថភាពរោងចក្រកែច្នៃដែលជាប់ទាក់ទងជាមួយតំបន់វត្ថុធាតុដើមប្រមូលផ្តុំដើម្បីបំពេញតំរូវការការប្រើប្រាស់នៃទីផ្សារក្នុងស្រុកនិងនាំចេញ។

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏ត្រូវសម្របសម្រួលជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីអនុវត្តមូលនិធិជាតិច្នៃប្រឌិតបច្ចេកវិទ្យា កម្មវិធីអភិវឌ្ឍន៍ផលិតផលជាតិដើម្បីគាំទ្រដល់សហគ្រាសក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាកែច្នៃនិងអភិរក្សកសិផល; ធ្វើជាអធិបតីនិងសម្របសម្រួលជាមួយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការបង្កើតសំណុំលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃសមត្ថភាពនៃឧស្សាហកម្មកែច្នៃកសិផលនិងយន្តូបនីកម្មកសិកម្ម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thanhnien.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម