Trending now

វៀតណាមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់

14:20 | 16/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយអាល្លឺម៉ង់ដែលជាប្រទេសមានតួនាទីនិងឋានៈឈានមុខគេនៅអឺរ៉ុបនិងពិភពលោក។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

នាថ្ងៃទី ១៥ ខែកញ្ញា ក្នុងឱកាសរំលឹកគម្រប់ខួប ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់ (ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៧៥ -ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ។ ក្នុងជំនួបការងារតាមប្រព័ន្ធវីដេអូនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណដល់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងរដ្ឋាភិបាល រួមទាំងដៃគូនិងមិត្តភក្តិរបស់អាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និង EU ក្នុងរយៈពេលកន្លងមក ជាពិសេសជំរុញឆ្ពោះទៅមុខដើម្បីការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមជាមួយកិច្ចព្រមព្រៀងការពារវិនិយោគ បើកឱកាសដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជានាំទំនាក់ទំនងនៃភាគីទាំងពីរបន្តជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មឈានមុខគេនឹងគ្នាផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេចក្តីប្រកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងវេទិកាតំបន់អាស៊ាន (ARF) ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុននៅទីក្រុងហាណូយ និងនាយករដ្ឋមន្រ្តីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ រួមទាំងខិតខំប្រឹងប្រែង ដើម្បីធានាសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសន្តិសុខ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel

សំដែងពីទំនុកចិត្តលើកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាឡឺម៉ង់ដែលកំពុងប្រឈមនឹងកាលានុវត្តភាពនិងទស្សនវិស័យថ្មីៗ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មកបំពេញទស្សនកិច្ចនៅអាឡឺម៉ង់ហើយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានរំលឹកឡើងវិញនូវការអញ្ជើញរបស់លោកស្រី Angela Merkel ដែលមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមតាមពេលវេលាសមស្របខាងមុខផងដែរ។ ទន្ទឹមនឹងនេះដែរ លោកស្រីអធិការបតី Angela Merkel បានឲ្យដឹងថាការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម បានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរទាំងផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រផងដែរ។ ម្យ៉ាងវិញទៀត លោកស្រី Angla Merkel ក៏បានអបអរសាទរចំពោះប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ហើយក៏បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានបញ្ជូនម៉ាស់ការពារដល់ប្រទេសអាល្លឺម៉ង់។ ទង្វើរនេះបានបញ្ជាក់ពីការលើកកំពស់ស្មារតីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងការជំនះពុះពាររាល់ការលំបាកឧបសគ្គផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម