Trending now

វៀតណាមបញ្ជូនពលរដ្ឋវៀតណាមជាង ៦០០ នាក់ពីប្រទេសជប៉ុននិងកូរ៉េខាងត្បូងឲ្យត្រឡប់មកមកស្រុកកំណើតវិញ

15:06 | 01/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ភ្លាមៗបន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang និង Noi Bai អ្នកដំណើរទាំងអស់នៃជើហហោះហើរទាំងពីរនេះ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនិងធ្វើចត្តាឡីស័កប្រមូលផ្តុំតាមការតាមបទប្បញ្ញត្តិដែលបានកំណត់។

វៀតណាមបញ្ជូនពលរដ្ឋវៀតណាមជាង ៦០០ នាក់ពីប្រទេសជប៉ុននិងកូរ៉េខាងត្បូងឲ្យត្រឡប់មកមកស្រុកកំណើតវិញ

យុគសម័យ - នាថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរជប៉ុន ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣៥០ នាក់មកពីប្រទេសជប៉ុនឲ្យវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកឈឺ និងពលករមានកិច្ចសន្យាការងារផុតកំណត់ រួមទាំងសិស្សានុសិស្ស ដែលគ្មានកន្លែងស្នាក់នៅដោយសារអន្តេរវាសិកដ្ឋានបិទទ្វារ និងមានករណីជួបការលំបាកផ្សេងៗទៀតផងដែរ។ ភ្លាមៗបន្ទាប់ពីយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកដំណើរទាំងអស់នៅជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមបទបញ្ញត្តិដែលបានកំណត់ផងដែរ។

នៅថ្ងៃទី ៣០ ខែកញ្ញាផងដែរអាជ្ញាធរវៀតណាមស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានសហការជាមួយអាជ្ញាធរកូរ៉េខាងត្បួង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២៥០ នាក់ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកឈឺ និងពលករមានកិច្ចសន្យាការងារផុតកំណត់ រួមទាំងសិស្សានុសិស្ស ដែលគ្មានកន្លែងស្នាក់នៅដោយសារអន្តេរវាសិកដ្ឋានបិទទ្វារ និងមានករណីជួបការលំបាកផ្សេងៗទៀតផងដែរ។ ភ្លាមៗបន្ទាប់ពីយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អ្នកដំណើរទាំងអស់នៅជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមបទបញ្ញត្តិដែលបានកំណត់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់