Trending now

វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧

09:24 | 11/10/2020

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន (SOM) ដែលត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នាថ្ងៃទី ៨ ខែតុលា អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung បានបន្តធ្វើជាអធិបតីនៃកិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន (JCM)។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung អញ្ជើញ​ជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបាន និងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំកិច្ចប្រជុំអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាប្រកបដោយជោគជ័យ នៅក្នុងខែវិច្ឆិកានៃឆ្នាំនេះ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានមានប្រសាសន៍ថា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង។ តាមការគ្រោងទុកនឹងមានកិច្ចប្រជុំកំពូលចំនួន ១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា រួមមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលរវាងអាស៊ាន និងដៃគូនានា។ លើសពីនេះទៀត សកម្មភាពជាច្រើនទៀតក៏នឹងត្រូវធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំទាំងនេះផងដែរ ជាពិសេសកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន និង​កិច្ចប្រជុំកំពូលវិនិយោគអាស៊ានជាដើម។

នៅថ្ងៃដដែល បណ្តាប្រទេសអាស៊ានក៏បានបើកកិច្ចប្រជុំលើកទី ១០ នៃក្រុមការងារចំណុះក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACCWG) ស្តីពីការដែល Timor Leste សុំចូលជាសមាជិក​អាស៊ាន។ ជាទូទៅ អាស៊ានបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ទីម័រខាងកើតក្នុងបំណងសុំចូលជាសមាជិក​អាស៊ាន ហើយបានឯកភាពនឹងបន្តគាំទ្រដល់ Timor Leste ក្នុងការលើកកំពស់សមត្ថភាព និង​ការ​បំពេញលក្ខណៈវិនិច្ឆ័យ និងកាតព្វកិច្ចជាសមាជិក​អាស៊ាន។ លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានអះអាងថា៖ វៀតណាមនឹងបន្តផ្តល់ការគាំទ្រសមស្របដល់ Timor Leste ជាពិសេសការចែករំលែកបទពិសោធន៍អំពីការត្រៀមរៀបចំចូលជាសមាជិកអាស៊ាន./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ