Trending now

វៀតណាមត្រូវបានជ្រើសតាំងជាអនុប្រធានសហភាពអន្តរសភានិយាយភាសាបារាំង

17:25 | 12/07/2019 (យោងតាម tapchithongtindoingoai.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - ប្រធានគណៈកម្មការវៀតណាមចំណុះសហភាពអន្តរសភានិយាយភាសាបារាំង (APF) លោកស្រី Nguyen Thuy Anh ត្រូវបានជ្រើសតាំងជាអនុប្រធាននៃសហភាពអន្តរសភានិយាយភាសាបារាំងសម្រាប់អាណត្តិឆ្នាំ ២០១៩-២០២១ ។

រធានគណៈកម្មការវៀតណាមចំណុះសហភាពអន្តរសភានិយាយភាសាបារាំង (APF) លោកស្រី Nguyen Thuy Anh (រូបថត៖ tapchithongtindoingoai.vn)

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃ៩ ខែកក្កដា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោកស្រី Nguyen Thuy Anh សមាជិកនៃគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភា ប្រធានគណៈកម្មការទទួលបន្ទុកស្ដីពីបញ្ហាសង្គមកិច្ចរបស់រដ្ឋសភា និងជាប្រធានអនុគណៈកម្មការវៀតណាម បានចូលរួមមហាសន្និបាតលើកទី៤៥ នៃសហភាពអន្តរសភានិយាយភាសាបារាំង (APF) ព្រមទាំងចូលរួម បណ្តាព្រឹត្តិការណ៍ដែលពាក់ព័ន្ធនានានៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។ មហាសន្និបាតនេះបានបោះឆ្នោតជ្រើសតាំងគណៈកម្មធិការប្រតិបត្តិ និងតំណែងសំខាន់ៗរបស់ APF សំរាប់អាណត្តិ២០១៩-២០២១ ។ ប្រធានរដ្ឋសភាកូដឺវ័រ លោក Amadou Soumahoro ត្រូវបានជ្រើសតាំង ជាប្រធានសហភាពអន្តរសភានិយាយភាសាបារាំង រីឯប្រធានអនុគណៈកម្មាធិការវៀតណាមក្នុង APF លោកស្រី Nguyen Thuy Anh ត្រូវបានមហាសន្និបាតជ្រើសតាំងធ្វើជាអនុប្រធាន APF។

ក្នុងនាមជាអនុប្រធានអាណត្តិ ២០១៩-២០២១ អនុគណៈកម្មការវៀតណាម និងអនុគណៈកម្មការតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមជាមួយ APF នឹងបន្តខិតខំប្រឹងប្រែងពង្រីកតួនាទីរបស់អង្គការអន្តរសភាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងពង្រឹងយន្តការ និងគោលនយោបាយដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ​បណ្ដាសហភាពអន្តរសភាក្នុងតំបន់និងពិភពលោកទៀតផង៕

(យោងតាម tapchithongtindoingoai.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម tapchithongtindoingoai.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់