Trending now

វៀតណាមចូលរួមវិទិកាអន្តរជាតីលើកទី ២ ស្តីពីការអភិវឌ្ឍនៃប្រព័ន្ធសភានៅប្រទេសរុស្ស៊ី

20:17 | 02/07/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១ ខែកក្កដា នៅទីក្រុងម៉ូស្គូសហព័ន្ធរុស្ស៊ីបានបើកវេទិកាលើកទី២ស្តីពីការអភិវឌ្ឍនៃប្រព័ន្ធសភា (Developement of Pialarmentanism) ដោយមានការចូលរួមពីសមាជិកសមាជិកាសភានិងអ្នកជំនាញចំនួន ៨០០ នាក់ មកពីជាង១៣០ ប្រទេសនិងតំបន់នានានៅលើពិភពលោក។

គណៈប្រតិភូវៀតណាមអញ្ជើញចូលរួមក្នុងវិទេកានេះ

គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Phan Thanh Binh ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជននិងកុមារនៃរដ្ឋសភាវៀតណាម។ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ តំណាងទាំងឡាយនឹង ផ្តោតទៅលើការពិភាក្សាអំពីបញ្ហាសន្តិសុខនិងស្ថេរភាពអន្តរជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល គោលនយោបាយសំរាប់យុវជននិងអេកូឡូស៊ីជាដើម។ លើសពីនេះទៀត គណៈកម្មាធិការរៀបចំវេទិកាក៏រៀបចំឡើងក្រុមប្រធានបទ និងកិច្ចភាក្សាផ្សេងៗទៀត ដើម្បីធានាសន្តិសុខអន្តរជាតិ ការសម្រេចចិត្តផ្នែកនិតិបញ្ញត្តិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក៏ដូចជារៀបចំរបៀបវារៈផ្នែកនិតិបញ្ញត្តិផ្សេងៗទៀតស្តីពីអេកូឡូស៊ីនិងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ ។

ថ្លែងសុន្ទរកថានៅក្នុងសម័យពិគ្រោះយោបល់ស្តីពីបញ្ហាឌីជីថល លោក Phan Thanh Binh បានសង្កត់ធ្ងន់ថា "បដិវត្តន៍ ៤.០ និងបដិវត្តថាមពលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងនូវរូបរាងនៃវិស័យឧស្សាហកម្ម និងថាមពល។ បច្ចេកវិទ្យាឌីជីថល ក៏ដូចជាប្រភពថាមពលកកើតើតឡើងវិញកាន់តែកើនឡើង កំពុងជំរុញអោយមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ ឌីជីថលនិងឧស្សាហកម្ម ៤.០ នឹងក្លាយទៅជាកំលាំងចលករនៃកំណើន ដែលជួយទ្រទ្រង់ឲ្យវៀតណាមលើកកំពស់តួនាទីរបស់ខ្លួននៅក្នុងតំបន់ផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស