Trending now

វៀតណាមខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរៀបចំការប្រណាំង F1 ប្រកបដោយជោគជ័យ

12:12 | 07/03/2020

យុគសម័យ​ - នារសៀលថ្ងៃទី ៦ ខែមិនា នៅឯកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំនូវការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ Covid-19 លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi Nguyen Duc Chung បានមានប្រសាសន៍ថា ទីក្រុងកំពុងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីត្រៀមរៀបចំគ្រប់លក្ខខណ្ឌ ដើម្បីការប្រណាំង F1 នឹងទទួលបានជោគជ័យ (ដែលកំពុងធ្វើឡើងនាថ្ងៃទី ៣ ខែមេសា) ។ ប្រសិនបើស្ថាភាពនៃការរីករាលដាល់នៃជំងឺ Covid-19 នឹងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ វៀតណាមនឹងផ្អាកការប្រណាំងនេះ ដើម្បីធានាសុវត្ថិភាព។

កីឡាករនិងភ្ញៀវដែលនឹងអញ្ជើញចូលរួមក្នុងការប្រណាំង F1 ពីបណ្តាប្រទេសដែលមានការផ្ទុះ ជំងឺ Covid-19 ត្រូវដាក់ដាច់ដោយឡែក ក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីពេលមកដល់ប្រទេសវៀតណាម។

លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi Nguyen Duc Chung បាននិយាយថា តាមស្ថិតិបានបង្ហាញថា ភ្ញៀវជិត ១០០.០០០ នាក់បានចុះឈ្មោះ ដើម្បីទស្សនាការប្រណាំង F1 នៅទីក្រុង Ha Noi ហើយផែនការប្រណាំងមិនបានផ្លាស់ប្តូរទេ។ ជាពិសេស អ្នកទេសចរមកពីអង់គ្លេសបានចុះឈ្មោះចំនួនជាង ៤ ម៉ឺននាក់។

លោក Nguyen Duc Chung បានមានប្រសាសន៍ថា“ ទោះយ៉ាងណា ក្នុងករណីមានស្ថានភាពមិនល្អទីក្រុងនឹងផ្អាកការប្រណាំងនេះ ដើម្បីធានាសុវត្ថិភាព” ។

បញ្ហាធំបំផុតគឺភ្ញៀវទេសចរដែលមកនិងចូលរួម ថែមទាំងក្រុមប្រណាំងមកពីបណ្តាប្រទេសមានការរីករាលដាលនៃជំងឺនេះដែលប្រទេសវៀតណាមកំពុងរឹតត្បិតទិដ្ឋការ ផងដែរ។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi បាននិយាយថា នឹងរាយការណ៍ជូនដល់រដ្ឋាភិបាល ដើម្បីពួកគេនៅពេលមកដល់ប្រទេសវៀតណាម ពួកគេក៏ត្រូវអនុវត្តវិធាន​ដាក់ដាច់ដោយឡែក​ប្រកបដោយម៉ឹងមាត់។

“បើសិនជាចាំបាច់ចាំ ពួកគេត្រូវមកវៀតណាមមុនពេល ១៤ ថ្ងៃ ដើម្បីអនុវត្តវិធានដាក់ដាច់ដោយឡែក"។ លោក Nguyen Duc Chung បានមានប្រសាសន៍។

លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi Nguyen Duc Chung បានបន្ថែមថា គណៈកម្មាធិការរៀបចំការប្រណាំង F1 នៅតែប្រកាសពីការប្រណាំង៖ នៅថ្ងៃទី ១៥-១៦ ខែមីនា ការប្រណាំងនឹង​ធ្វើឡើង នៅប្រទេសអូស្ត្រាលី នាថ្ងៃទី ២៤-២៥ ខែមីនា ការប្រណាំង F1 នឹងធ្វើឡើងនៅ Bahrain និងនាដើមខែមេសា ការប្រណាំង​នឹងធ្វើឡើង នៅវៀតណាម។

ទន្ទឹមនឹងនេះតំណាងក្រុមហ៊ុន Vietnam Grand Prix (គណៈកម្មាធិការរៀបចំ F1 វៀតណាម) បាននិយាយថា អង្គភាពកំពុងតាមដានយ៉ាងដិតដល់រាល់ការវិវឌ្ឍន៍នៃការរីករាលដាលជម្ងឺនេះ ហើយនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាសុវត្ថិភាពដល់ក្រុមប្រណាំងនិងភ្ញៀវចូលរួម​។ ទោះយ៉ាងណាក្រុមហ៊ុនមិនបានបញ្ជាក់ថា ការប្រណាំងត្រូវបានពន្យារពេលនៅ ឡើយ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់