Trending now

វៀតណាមក្លាយទៅជាមិត្តទំនិញធំបំផុតរបស់ចិនក្នុងអាស៊ាន

20:37 | 26/07/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - បច្ចុន្បន្ននេះ វៀតណាមបានក្លាយទៅជាមិត្តទំនិញធំបំផុតក្នុងអាស៊ាន។ នេះជាព័ត៌មានដែលបានលោក Hu Suojin ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅវៀតណាមបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មានមួយដោយស្ថានទូតចិនប្រចាំនៅ វៀត ណាមរៀបចំនៅទីក្រុងហាណូយកាលពីថ្ងៃទី ២៦ខែកក្កដា។

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថតៈ www.vietnamplus.vn)

យោងតាម លោក Hu Suojin ថា ក្នុងឆមាសទី១ឆ្នាំនេះ តម្លៃប្រាក់ពាណិជ្ជកម្មសរុបរវាងចិន និងវៀតណាមទទួលបានប្រមាណ ៦៦ ពាន់លានដុលារអាមេរិក។ ល្បឿនកំណើននៃការនាំចេញរបស់ចិនទៅកាន់វៀតណាមទទួលបានប្រមាណ ២៣,៥% គឺខ្ពស់បំផុតក្នុងអាស៊ាន ហើយវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់នៃចំណោមទីផ្សារនាំចេញធំបំផុតទាំង១០របស់ចិននៅលើពិភពលោក។

លើវិស័យវិនិយោគ លោក Hu Soujin បានឲ្យដឹងថា ឆ្នាំ២០១៧ ចំនួនទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅវៀតណាមបានលើសពីតួ លេខ ២,១ពាន់លានដុលារអាមេរិក ដែលពោលគឺថា ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ លោកក៏បានបញ្ជាក់ទៀតថា ការវិនិយោគរបស់ចិនទៅកាន់វៀតណាម នៅតែស្ថិតនៅក្នុងដំណាក់កាលកំណើនសមស្របនឹងសន្ទុះកំណើនវិនិយោគ របស់ចិននៅឯបរទេសផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់