Trending now

វៀតណាម បន្តនាំចេញផលិតផល 5G

14:13 | 22/10/2020 (ហេង វុធ្ធី)

សហគ្រាសក្នុងស្រុកជាច្រើនរបស់ប្រទេសវៀតណាម បានដំឡើង និងនាំចេញផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យា 5G ទៅកាន់ទីផ្សារសកលលោក បើទោះបីជា បណ្តាញបច្ចេកវិទ្យាមួយនេះ ពុំទាន់ដំណើរការជាផ្លូវការ នៅក្នុងប្រទេសវៀតណាមក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។

វៀតណាម បន្តនាំចេញផលិតផល 5G ទោះបីជាក្នុងប្រទេសខ្លួនមិនទាន់មានប្រើបណ្តាញ 5G នៅឡើយ (រូបភាព៖mic.gov.vn)

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃក្រុមហ៊ុន VinSmart បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ VinSmart​ ទើបតែ​បង្កើត​ឡើង​ក្នុងទីក្រុង​ហាណូយ កាលពីឆ្នាំ ២០១៩​កន្លងទៅ និងបាន​ក្លាយជា​ក្រុមហ៊ុន​ទីមួយ ក្នុងស្រុក ដែល​ផលិត​ទូរសព្ទ​ស្មាតហ្វូន​បំពាក់​ទៅដោយ បច្ចេកវិទ្យា​ 5G​ ហើយវា​ជាការ​បើក​ឱកាសឲ្យ​វៀតណាម អាច​ប្រកួត​ជាមួយ​ដៃគូធំៗ នៅក្នុង​ទីផ្សារ​សកលបាន។

ជាក់ស្តែង ក្រុមហ៊ុន VinSmart​ បានចុះកិច្ច​សន្យា​ផលិត និងនាំចេញ ស្មាតហ្វូន​ Vsmart​ ដែល​បំពាក់ទៅ​ដោយ​បច្ចេកវិទ្យា 5G ចំនួន​២លាន​គ្រឿង​ទៅកាន់​ទីផ្សារ​អាមេរិក ហើយនឹង​អាចនាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​ប៉ែក​ខាងជើង នៅក្នុងឆ្នាំ​២០២១​ខាងមុខ​ថែមទៀត​ផង។

សូម្បីតែ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ក៏សម្លឹង​មើលឃើញ​ពី សក្តានុពល​នៃទីផ្សារ​បច្ចេកវិទ្យា ​5G នៅក្នុង​ប្រទេស​វៀតណាម​ដែរ ហើយក្រុមហ៊ុន Huawei​ កាលពីពេលថ្មីៗ​នេះ ក៏បាន​បញ្ជាក់​ដែរថា ក្រុមហ៊ុន​មាន​គម្រោង​អភិវឌ្ឍ​បណ្តាញ 5G នៅ​ក្នុង​ប្រទេស​វៀតណាម។

សូមបញ្ជាក់ដែរថា បើតាមផែនការ​របស់​ក្រសួង​ព័ត៌មាន និងទំនាក់ទំនង​វៀតណាម គឺថា បណ្តាញ​បច្ចេកវិទ្យា ​5G នឹងត្រូវ​បានដាក់ឲ្យ​ដំណើរការ​ក្នុងខែ​នេះ ដោយប្រើប្រាស់​ឧបករណ៍​ផលិត​ក្នុង​ស្រុក ក៏ប៉ុន្តែ​ផែនការនេះ មានភាព​យឺតយ៉ាវ​ ហើយចំពោះ​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ជាច្រើន ក៏រំពឹងដែរថា បណ្តាញ​បច្ចេកវិទ្យា ​5G ​នឹងអាច​ប្រើប្រាស់​បាននៅ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: cambonomist.)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់